Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ប្រកាសចាក់វ៉ាក់សាំងកូវីដឥតគិតថ្លៃ ដល់មនុស្សពេញវ័យជិត ១,០០០ លាននាក់

បានផុស

នៅ

ប្រជាជនឥណ្ឌាដែលមានអាយុលើសពី១៨ឆ្នាំទាំងអស់ ពោលគឺស្មើនឹងប្រហែល ៩៤០ លាននាក់ នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃចាប់ពីថ្ងៃទី២១ខែមិថុនាតទៅ ខណៈប្រទេសនេះកំពុងប្រយុទ្ធនឹងរលកកូវីដទី ២ ដ៏កាចសាហាវ។

នៅក្នុងសុន្ទរកថាទៅកាន់ជនរួមជាតិ លោកនាយករដ្ឋមន្ត្រី Narendra Modi បាននិយាយថា “រដ្ឋាភិបាលសហព័ន្ធ នឹងផ្តល់វ៉ាក់សាំងដល់ប្រជាជនទាំងអស់ដោយឥតគិតថ្លៃ។ រហូតមកដល់ពេលនេះ វ៉ាក់សាំងឥតគិតថ្លៃ អាចរកបានសម្រាប់មនុស្សដែលមានអាយុលើសពី៤៥ឆ្នាំ”។

សេចក្តីប្រកាសនេះបានធ្វើឡើង ចំពេលដែលប្រទេសឥណ្ឌាបានកត់ត្រានូវអត្រាឆ្លងប្រចាំថ្ងៃទាបបំផុតក្នុងរយៈពេល៦១ថ្ងៃ ពោលគឺ ១០០,៦៣៦ករណី ដែលនេះជាសញ្ញាបង្ហាញថា រលកបច្ចុប្បន្នកំពុងថមថយ។

Which States in India Have Made COVID Vaccine Free For All Above 18 Yrs?  Full List

ចំនួនករណីសរុបរបស់ប្រទេសនេះគឺ ២៨.៩លានករណី និងមានអ្នកស្លាប់ ៣៤៩.១៨៦ នាក់ ដែលជាចំនួនខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពី សហរដ្ឋអាមេរិក ដែលមាន៣៣.៣៦លានករណី។

ឥណ្ឌា កំពុងប្រើប្រាស់វ៉ាក់សាំងផលិតក្នុងស្រុកចំនួនពីរ។ មួយគឺ Covishield ដែលផ្គត់ផ្គង់នៅកន្លែងផ្សេងក្រោមស្លាក AstraZeneca និងផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា។ វ៉ាក់សាំងមួយទៀតឈ្មោះ Covaxin បង្កើតដោយក្រុមហ៊ុនឱសថ Bharat Biotech។ វ៉ាក់សាំង Sputnik V របស់រុស្ស៊ីក៏ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់ផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Asia Nikkei

ចុចអាន៖ ថ្នាំ៣ប្រភេទ ឥណ្ឌា ឈប់ឲ្យប្រើដើម្បីព្យាបាលអ្នកជំងឺកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម