ព័ត៌មានអន្ដរជាតិ
ថៃ ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដផលិតដោយខ្លួនឯង លើមនុស្ស
សាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៃសកលវិទ្យាល័យ ជូឡាឡុងកន លោក Kiat Ruxrungtham បាននិយាយថា ប្រទេសថៃបានចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយខ្លួនឯង លើមនុស្សហើយ។

ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងនៃនាយកដ្ឋានឱសថ របស់សកលវិទ្យាល័យជូឡាឡុងកនរូបនេះ បាននិយាយកាលពីថ្ងៃចន្ទថា អ្នកស្ម័គ្រចិត្តចំនួន៧២នាក់ ដែលមានអាយុចន្លោះពី ១៨ ដល់ ៧៥ ឆ្នាំ បានឆ្លងកាត់ដំណាក់កាលដំបូងនៃការធ្វើតេស្តគ្លីនិកលើវ៉ាក់សាំង ChulaCov19។ វាជាប្រភេទវ៉ាក់សាំង បង្កើតភាពស៊ាំរបស់មនុស្ស ទៅប្រយុទ្ធប្រឆាំងជាមួយ វីរុសកូវីដ-១៩។
លោកអះអាងថា ប្រសិនបើវ៉ាក់សាំង ChulaCov19 បង្ហាញថា មានសមត្ថភាពបង្កើតភាពស៊ាំក្នុងខ្លួនមនុស្សមែននោះ ការផលិតរបស់វាក្នុងបរិមាណដ៏ច្រើនសម្រាប់ប្រើប្រាស់ជាមួយមនុស្ស ប្រហែលជានឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំក្រោយទៅ។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន១៩នាក់បន្ថែមទៀត ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១,៤៨៥នាក់។
ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន ៣,០០០ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់២០២,២៦៤ករណី។

ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន២,៣៦០ករណីគឺជាប្រជាជនទូទៅ និង៦៤០ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ។
ស្របពេលជាមួយគ្នានោះ អ្នកជំងឺចំនួន៤,៧៧៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ម៉ាឡេស៊ី យល់ព្រមឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងកូវីដ ចាក់តែមួយដូស របស់អាមេរិក និងចិន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន