ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី យល់ព្រមឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងកូវីដ ចាក់តែមួយដូស របស់អាមេរិក និងចិន
ប្រទេសម៉ាឡេស៊ី បានផ្តល់ការយល់ព្រមតាមលក្ខខណ្ឌ សម្រាប់ការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងកូវីដ ចាក់តែមួយដូសដែលផលិតដោយក្រុមហ៊ុនជីវសាស្ត្រ CanSino របស់ប្រទេសចិន និងក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson។

ស្របពេលមានការដាក់ចេញនូវវិធានការរាំងខ្ទប់ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងតែពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន ដើម្បីទប់ស្កាត់ការកើនឡើងនៃការឆ្លងវីរុសកូវីដ-១៩។
ក្រសួងសុខាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសម៉ាឡេស៊ីនឹងទទួលបានវ៉ាក់សាំង Johnson & Johnson តាមរយៈកម្មវិធី COVAX ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក។ យ៉ាងណាក្តី ក្រសួង មិនបាននិយាយថាតើវ៉ាក់សាំងចំនួនប៉ុន្មានដូសដែលខ្លួននឹងទទួលបាន តាមរយៈ COVAX នោះទេ។

រដ្ឋាភិបាលធ្លាប់និយាយថា ខ្លួននឹងទទួលបានវ៉ាក់សាំង CanSino ចំនួន៣.៥លានដូស ថ្វីបើខ្លួនមិនទាន់ទទួលបានថ្នាំបង្ការណាមួយក៏ដោយ។
ក្រសួងក៏បានអនុម័តការប្រើវ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុនឱសថអាមេរិកនិងអាឡឺម៉ង់ Pfizer និង BioNTech សម្រាប់អ្នកមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅផងដែរ។

ប្រទេសម៉ាឡេស៊ី ទទួលបានវ៉ាក់សាំងសរុបចំនួន ៧៩.៥ លានដូស ដែលអាចចាក់ដល់ជិត ១២៥ ភាគរយនៃប្រជាជនរបស់ខ្លួន រួមទាំងថ្នាំបង្ការដែលផលិតដោយក្រុមហ៊ុន AstraZeneca របស់ចក្រភពអង់គ្លេសនិងក្រុមហ៊ុនចិន Sinovac ផងដែរ។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ប្រទេសម៉ាឡេស៊ី បានរាយការណ៍អំពីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥,៤១៩ករណី ដោយនាំឲ្យការឆ្លងសរុបកើនដល់ ៦៦៧,៨៧៦ករណី រីឯអ្នកស្លាប់សរុបមានចំនួន ៣,៩៦៨នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asian One

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស