ព័ត៌មានអន្ដរជាតិ
ជាកំណត់ត្រា! យុទ្ធនាការចាក់វ៉ាក់សាំងឥតគិតថ្លៃនៅ ឥណ្ឌា ម្សិលមិញ អ្នកចូលរួមចាក់មិនធ្លាប់មានពីមុនមក
ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា បាននិយាយកាលពីថ្ងៃចន្ទថា ប្រជាជនជាង ៨ លាននាក់បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងឥតគិតថ្លៃសម្រាប់ប្រជាជនវ័យចំណាស់ទាំងមូល ។

សេចក្តីថ្លែងការណ៍បាននិយាយថា “ដំណាក់កាលថ្មីនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាទូទៅចាប់ផ្តើមពីថ្ងៃនេះ ។ នៅក្នុងយុទ្ធនាការដ៏សំខាន់មួយនេះ វ៉ាក់សាំងចំនួន ៨,០៩៥,៣១៤ ដូសត្រូវបានចាក់នៅថ្ងៃដំបូងក្នុងដំណាក់កាលថ្មី នៃការចាក់វ៉ាក់សាំងជំងឹកូវីដ ១៩” ។
រដ្ឋាភិបាលគ្រោងនឹងពន្លឿនល្បឿន និងវិសាលភាពនៃការចាក់វ៉ាក់សាំងទូទាំងប្រទេស ដោយផ្តល់ការផ្គត់ផ្គង់វ៉ាក់សាំងដោយឥតគិតថ្លៃ ដល់តំបន់ និងមន្ទីរពេទ្យឯកជនឥណ្ឌា ដែលបានទិញវ៉ាក់សាំងខ្លួនឯង ។

ការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងនេះ ក៏ធ្វើឡើង បន្ទាប់ពីឥណ្ឌារកឃើញវីរុសបំប្លែងខ្លួនក្នុងប្រទេសឈ្មោះ “Delta” ដែលងាយចម្លង និងធន់ជាមួយប្រព័ន្ធភាពស៊ាំរបស់មនុស្ស ក៏ដូចជាវ៉ាក់សាំង ជាងវីរុសបំប្លែងខ្លួនដទៃទៀត ហើយកំពុងក្លាយជាវីរុសបំប្លែងខ្លួនលេចធ្លោជាងគេនៅលើពិភពលោក និងបង្កឲ្យមានរលកថ្មីនៃការឆ្លងរាលដាលនៅក្នុងប្រទេសផ្សេងៗគ្នា ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌានៅតែស្ថិតលំដាប់ទី ២ លើពិភពលោក នៃចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ដែលរហូតមកដល់ពេលនេះ បានកត់ត្រាមានចំនួន ២៩.៩ លានករណី និងមានអ្នកស្លាប់ជាង ៣៨៨,០០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៧ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ