ព័ត៌មានអន្ដរជាតិ
ស្ថានភាពកាន់តែអាក្រក់! ថៃ ដល់ថ្នាក់មានអ្នកស្លាប់តាមដងផ្លូវដោយសារ កូវីដ
លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះមនុស្សដែលស្លាប់ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីមិនបានទទួលការព្យាបាលទាន់ពេលវេលា។ លោក បានណែនាំដល់ភ្នាក់ងារ ដែលពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហានេះ។

ក្នុងអំឡុងកិច្ចប្រជុំរបស់ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ច (CESA) តាមរយៈវីដេអូកាលពីថ្ងៃព្រហស្បតិ៍ លោកប្រាយុទ្ធ បាននិយាយថា “អ្នកត្រូវតែជួយខ្ញុំរកវិធីកាត់បន្ថយចំនួនអ្នកឆ្លងជំងឺ ដែលស្នាក់នៅផ្ទះ ហើយរង់ចាំឡានពេទ្យ ឬរង់ចាំតាមដងផ្លូវ”។

លោកនាយករដ្ឋមន្រ្តីបន្តថា “រូបភាពបែបនេះ មិនត្រូវឲ្យឃើញម្តងទៀតទេ។ វាជាការទទួលខុសត្រូវរបស់ទីភ្នាក់ងារទាំងអស់ មិនត្រឹមតែក្រសួងសុខាភិបាលម្នាក់ឯងទេ។ ភ្នាក់ងារដែលពាក់ព័ន្ធ ត្រូវតែស្វែងរកមធ្យោបាយដើម្បីនាំមនុស្សទាំងនេះ ទៅមន្ទីរពេទ្យ”។
លោកបានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីមានការរិះគន់ទៅលើការពន្យាពេល ក្នុងការប្រមូលសាកសពមនុស្សម្នាក់ ក្នុងចំណោមបីនាក់ ដែលត្រូវបានគេប្រទះឃើញនៅតាមដងផ្លូវ ក្នុងខណ្ឌ Phon Nakhon កាលពីយប់ថ្ងៃអង្គារ។

សពដែលរុំដោយក្រណាត់ស ហើយដេកនៅលើចិញ្ចើមផ្លូវ ត្រូវបានទុកចោល គ្មានអ្នកមកយករយៈពេលជិត ១២ ម៉ោងហើយរឿងនេះ បានបង្កឲ្យមានការខឹងសម្បារជាសាធារណៈ។ សពទី២ ត្រូវបានគេប្រទះឃើញនៅមហាវិថី Ratchadamnoen និងសពទី៣ ត្រូវបានរកឃើញនៅតំបន់ Sao Chingcha។
បន្ទាប់ពីការធ្វើតេស្តលើសពទាំងអស់ ក្រុមគ្រូពេទ្យបានរកឃើញថា ពួកគេសុទ្ធតែមាន វិជ្ជមានជំងឺកូវីដ-១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bankgkok Post
ចុចអាន៖ ស្រ្តីថៃ ដេកស្លាប់ក្នុងផ្ទះ បន្ទាប់ពីចាក់វ៉ាក់សាំង លាយគ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


