Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីថៃ ដេកស្លាប់ក្នុងផ្ទះ ­បន្ទាប់ពីចាក់វ៉ាក់សាំង លាយគ្នា

បានផុស

នៅ

គ្រូបង្រៀនឯកជនម្នាក់នៅខេត្ត Prachuap Khiri Khan ដែលមានជំងឺលើសឈាម ត្រូវបានប្រទះឃើញ ស្លាប់ នៅក្នុងផ្ទះ បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ ដូសទី២។ នេះបើយោងតាមការចុះផ្សាយ របស់កាសែត បាងកក ប៉ុស្តិ៍។

លោក Saksit Dutwan អាយុ ៤៤ ឆ្នាំបាននិយាយថា គាត់និងប្រពន្ធឈ្មោះ Phongsaphak Satthasophon អាយុ ៣៩ ឆ្នាំ បានទទួលការចាក់វ៉ាក់សាំង AstraZeneca នៅមន្ទីរពេទ្យ Prachuap Khiri Khan កាលពីថ្ងៃចន្ទ ប៉ុន្តែកាលពីដូសទី១ ពួកគេបានចាក់វ៉ាក់សាំង Sinovac។

មកដល់ផ្ទះ លោក Saksit ថា គាត់មានប្រតិកម្មតែបន្តិចបន្តួចប៉ុណ្ណោះ ដូចជាឈឺក្បាលនិងក្តៅខ្លួន ជាដើមរីឯប្រពន្ធគាត់ ងងុយដេកខ្លាំង។

បន្ទាប់ពីដឹងថាប្រពន្ធក្អួតញឹកញាប់ បុរសជាប្តីបានសួរនាំ ហើយចង់នាំប្រពន្ធទៅពេទ្យ ប៉ុន្តែនាងថា មិនអី។ ថ្ងៃបន្ទាប់ ស្រ្តីជាប្រពន្ធនៅតែបន្តដេកទៀត។

ស្រាប់តែនៅម៉ោង ៧ យប់ បុរសជាប្តីបានឃើញបន្ទប់គេង មិនបើកភ្លើង ហើយបានប្រាប់ឲ្យកូនស្រីទៅដាស់ម្តាយ តែម្តាយបានស្លាប់ទៅហើយ។

ទោះបីជាភរិយារបស់គាត់កំពុងប្រើថ្នាំមួយចំនួន ទប់ទល់នឹងជំងឺលើសឈាមក៏ដោយ ក៏គ្រូពេទ្យនៅឯកន្លែងចាក់វ៉ាក់សាំងនិយាយថា នាងអាចចាក់វ៉ាក់សាំងបាន។

លោក Sopon Iamsirithaworn អគ្គនាយករង នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ បាននិយាយថា មិនទាន់មានការសន្និដ្ឋានណាមួយច្បាស់លាស់ ចំពោះមូលហេតុនៃការស្លាប់នេះទេ។

លោកនិយាយថា “យើងកំពុងរង់ចាំលទ្ធផលនៃការធ្វើកោសល្យវិច័យ ដោយមន្ទីរពេទ្យ Phra Chom Klao ក្នុងខេត្ត Phetchaburi”។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Sopon Mekthon ជំនួយការរដ្ឋមន្រ្តីក្រសួងសុខាភិបាលសាធារណៈ និងជាប្រធានអនុគណៈកម្មការ គ្រប់គ្រងវ៉ាក់សាំងកូវីដ របស់រដ្ឋាភិបាល បានអះអាងថា គិតត្រឹមថ្ងៃទី១៣ខែកក្កដា ប្រជាជនសរុប ២,៣០០ នាក់ បានទទួលវ៉ាក់សាំងចាក់លាយគ្នា ហើយគ្មាននរណាម្នាក់ មានប្រតិកម្មធ្ងន់ធ្ងរនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម