ព័ត៌មានអន្ដរជាតិ
ចិន លើកឡើង ៣ចំណុចសំខាន់ៗ ពាក់ព័ន្ធទំនាក់ទំនងទ្វេភាគីជាមួយ អាមេរិក
ក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Wang Yi កាលពីថ្ងៃចន្ទ បានលើកយកចំណុចសំខាន់ៗចំនួន ៣ លើទំនាក់ទំនង ចិន – សហរដ្ឋអាមេរិក និងជំរុញឲ្យសហរដ្ឋអាមេរិក អនុវត្តតាមលំដាប់លំដោយ ដើម្បីការពារទំនាក់ទំនងទ្វេភាគីកុំ ឲ្យ យ៉ាប់យ៉ឺនជាងនេះ។

លោក Wang បានជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោកស្រី Wendy Sherman នៅទីក្រុង Tianjin ភាគខាងជើងប្រទេសចិន។
ចំណុចសំខាន់ទាំង៣នោះគឺ៖
លោក Wang និយាយថា ទី១ សហរដ្ឋអាមេរិកមិនត្រូវប្រកួតប្រជែង បង្កាច់បង្ខូចឬ ប៉ុនប៉ងបង្វែរទិសដៅនិងប្រព័ន្ធនៃសង្គមនិយមតាមលក្ខណៈចិននោះទេ។ លោកបានបន្ថែមទៀតថា ជាការជ្រើសរើសដោយប្រវត្តិសាស្រ្តនិងប្រជាជនចិន ទិសដៅនិងប្រព័ន្ធរបស់ចិនគឺជាបញ្ហានៃសុខុមាលភាពរបស់ប្រជាជនចិននិងអនាគតរបស់ប្រទេសចិន ក៏ដូចជាផលប្រយោជន៍ស្នូលដែលប្រទេសចិនត្រូវតែប្រកាន់ខ្ជាប់ផងដែរ។

ទី២ សហរដ្ឋអាមេរិកមិនត្រូវព្យាយាមរារាំង ឬរំខានដល់ដំណើរការអភិវឌ្ឍន៍របស់ចិនទេ។ លោកនិយាយថា ប្រជាជនចិនមានសិទ្ធិរស់នៅក្នុងជីវិតប្រសើរជាងមុន ហើយប្រទេសចិនមានសិទ្ធិធ្វើទំនើបកម្ម ព្រោះថាការធ្វើទំនើបកម្មមិនមែនជាសិទ្ធិផ្តាច់មុខរបស់សហរដ្ឋអាមេរិកទេ។ លោកក៏បានទទូចផងដែរដល់សហរដ្ឋអាមេរិក ឲ្យលុបចោលរាល់ទណ្ឌកម្មឯកតោភាគី ការយកពន្ធខ្ពស់ យុត្តាធិការអាវុធយូរអង្វែងនិងការបិទទប់បច្ចេកវិទ្យា ដែលខ្លួនបានដាក់លើប្រទេសចិន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

តម្រូវការទីបីរបស់ចិនគឺ សហរដ្ឋអាមេរិកមិនត្រូវរំលោភលើអធិបតេយ្យភាពរដ្ឋរបស់ចិន ឬធ្វើឲ្យខូចខាតដល់បូរណភាពទឹកដីរបស់ប្រទេសចិនឡើយ។ លោកនិយាយបែបនេះដោយសំដៅទៅលើបញ្ហាពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង ទីបេ ហុងកុង និងតៃវ៉ាន់។ បញ្ហាទាំងនេះមិនដែលនិយាយអំពី “សិទ្ធិមនុស្ស” ឬ “ប្រជាធិបតេយ្យ” នោះទេ ប៉ុន្តែទាក់ទងនឹង “ឯករាជ្យស៊ីនជាំង “ឯករាជ្យទីបេ” និង “ឯករាជ្យភាពហុងកុង”។ លោកបានបញ្ជាក់ជាថ្មីថា គ្មានប្រទេសណា អនុញ្ញាតឲ្យ អធិបតេយ្យភាពនិងសន្តិសុខជាតិរបស់ខ្លួន ឲ្យគេរៀបចំឲ្យឡើង៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ CGTN
ចុចអាន៖ ចិន ជំរុញឲ្យសហរដ្ឋអាមេរិក ផ្លាស់ប្តូរគោលនយោបាយដ៏គ្រោះថ្នាក់ របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


