ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ថា អ្នកដឹកនាំប្រទេសក្នុងសង្គ្រាមទសវត្សឆ្នាំ ១៩៥០ ជាគ្រូត្រូវរៀនសូត្រតាម
ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA បានរាយការណ៍នៅថ្ងៃពុធនេះថា អតីតយុទ្ធជននៃសង្គ្រាមកូរ៉េ បានប្រមូលផ្តុំគ្នាសម្រាប់សន្និសីទជាតិលើកទី ៧ នៃអតីតយុទ្ធជនសង្គ្រាម ក្នុងឱកាសខួបលើកទី ៦៨ នៃការបញ្ចប់សង្គ្រាមនៅរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង កាលយប់ថ្ងៃអង្គារ ។

នៅក្នុងសុន្ទរកថានៅឯសន្និសីទនោះ មេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានកោតសរសើរដល់អ្នកការពារ និងអ្នកកសាងប្រទេសក្នុងទសវត្សឆ្នាំ ១៩៥០ ដែលបានបង្កើតស្មារតីប្រយុទ្ធ ក៏ដូចជាវីរភាពជាវីរជន និងជាគ្រូពិតប្រាកដដែលយើងគួរកោតសរសើរ និងរៀនសូត្រ ហើយលោកសូមដឹងគុណជារៀងរហូត ។
លោកបាននិយាយថា នេះជាបេសកកម្មកិត្តិយសរបស់កូនចៅ នៃអតីតយុទ្ធជនក្នុងការពង្រឹង និងនាំមកនូវវិបុលភាពដល់ប្រទេស ។

លោកក៏បានសម្តែងនូវការជឿជាក់ផងដែរថា ស្មារតីដ៏អស្ចារ្យនេះ នឹងជាកម្លាំងជំរុញគ្មានថ្ងៃបញ្ចប់ ក៏ដូចជាជំរុញការជឿនលឿន និងការអភិវឌ្ឍនៃសំណង់សង្គមនិយមរបស់យើង ។
គួររំឭកថា សង្គ្រាមកូរ៉េបានផ្ទុះឡើងនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៥០ និងបញ្ចប់ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៥៣ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


