Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សរាប់សែននាក់ ធ្វើបាតុកម្មប្រឆាំងប័ណ្ណសុខភាពកូវីដ នៅ បារាំង

បានផុស

នៅ

មនុស្សរាប់សែននាក់ បានធ្វើបាតុកម្មនៅទីក្រុងប៉ារីសនិងទីក្រុងដទៃទៀតរបស់ប្រទេសបារាំងកាលពីថ្ងៃសៅរ៍ទី៣១ខែកក្កដា ប្រឆាំងនឹងប័ណ្ណសុខភាពកូវីដ-១៩ ដែលតម្រូវឲ្យមានជាចាំបាច់បើសិនជាចង់ចូលទៅកាន់កន្លែងសាធារណៈ។ តម្រូវការនេះ ត្រូវបានណែនាំដោយរដ្ឋាភិបាល ស្របពេលដែលខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ រលកទី៤។

ក្រុមអ្នកតវ៉ាបានបង្ករបួសដល់មន្ត្រីប៉ូលិសបីនាក់ នៅក្នុងទីក្រុងប៉ារីស។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Gerald Darmanin បាននិយាយនៅលើបណ្តាញសង្គម Twitter ថា បាតុករចំនួន១៩នាក់ ត្រូវបានចាប់ខ្លួន ដោយក្នុងនោះមាន ១០នាក់នៅប៉ារីស។

នេះគឺជាសប្តាហ៍ទី ៣ ជាប់ៗគ្នាហើយ ដែលប្រជាជនប្រឆាំងនឹងវិធានការកូវីដថ្មីរបស់លោក Emmanuel Macron បាននាំគ្នាចេញតវ៉ាតាមដងផ្លូវ។

មន្រ្តីក្រសួងមហាផ្ទៃនិយាយថា មនុស្ស២០៤.០៩០នាក់ បានធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំង រួមទាំង ១៤,២៥០ នាក់នៅប៉ារីសផងដែរ។

គ្រូបង្រៀនម្នាក់ឈ្មោះ Anne ដែលកំពុងធ្វើបាតុកម្មនៅទីក្រុងប៉ារីស បាននិយាយថា “យើងកំពុងបង្កើតសង្គមដាច់ដោយឡែកមួយ ហើយខ្ញុំគិតថា វាមិនគួរឲ្យជឿទេដែលមានការធ្វើបែបនេះ នៅក្នុងប្រទេសសិទ្ធិមនុស្ស។ ដូច្នេះខ្ញុំក៏បានចេញតវ៉ាតាមផ្លូវ ខ្ញុំមិនដែលតវ៉ាពីមុនមកទេនៅក្នុងជីវិតរបស់ខ្ញុំប៉ុន្តែពេលនេះខ្ញុំគិតថា សេរីភាពរបស់យើងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់”។

អ្នកដែលចូលសារមន្ទីរ រោងភាពយន្តឬអាងហែលទឹក ត្រូវបានបដិសេធរួចទៅហើយ ប្រសិនបើពួកគេមិនមានប័ណ្ណសុខភាពដែលបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងកូវីដហើយ ឬធ្វើតេស្តអវិជ្ជមាននាពេលថ្មីៗនេះ។

នៅសប្តាហ៍នេះ សភាបានអនុម័តច្បាប់ថ្មីមួយ ដែលនឹងធ្វើឲ្យការចាក់វ៉ាក់សាំង ក្លាយជាកាតព្វកិច្ចដល់បុគ្គលិកសុខាភិបាល និងពង្រីកតម្រូវការប័ណ្ណសុខភាពដល់បារ ភោជនីយដ្ឋាន កន្លែងតាំងពិព័រណ៍ពាណិជ្ជកម្ម រថភ្លើងនិងមន្ទីរពេទ្យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ក្តៅៗ បារាំង រកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមួយប្រភេទ ដែលការធ្វើតេស្តតាមស្តង់ដាបច្ចុប្បន្នមិនអាចរកឃើញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម