ព័ត៌មានអន្ដរជាតិ
រាល់វ៉ាក់សាំង ចិន អាចការពារមនុស្សប្រឆាំង វីរុសបំប្លែងខ្លួនឥណ្ឌា Delta ជាពិសេសមិនឲ្យឈឺធ្ងន់ធ្ងរ
លោក Zhong Nanshan អ្នកជំនាញរោគរាតត្បាតកំពូលរបស់ចិន បាននិយាយថា រាល់វ៉ាក់សាំងការពារកូវីដ ១៩ របស់ចិន អាចការពារមនុស្សប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។
យោងតាមសារព័ត៌មាន Qianjiang Evening News បានឲ្យដឹងថា ការស្រាវជ្រាវបឋមបានរកឃើញថា វ៉ាក់សាំងចិនការពារករណីធ្ងន់ធ្ងរពីវីរុស Delta ចំនួន ១០០ ភាគរយ, ៧៦.៩ ភាគរយប្រឆាំងករណីមធ្យម, ៦៧.២ ភាគរយការពារករណីស្រាល និង ៦៣.២ ភាគរយប្រឆាំងនឹងករណីឆ្លងមិនបញ្ចេញរោគសញ្ញា ។

ទន្ទឹមនោះ លោក Zhong ក៏បានរំឭកសាធារណជនដែរថា ករណីធ្ងន់ធ្ងរទាំង ១៣ នៅទីក្រុង Guangzhou ក្នុងខែឧសភា ដែលរងផលប៉ះពាល់ជាមួយវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” សុទ្ធតែមិនបានចាក់វ៉ាក់សាំង ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Zhong បាននិយាយថា ប្រទេសចិនត្រូវការចាក់វ៉ាក់សាំងប្រហែល ៨៣ ភាគរយនៃចំនួនប្រជាជនរបស់ខ្លួន ដើម្បីទទួលបានភាពស៊ាំក្នុងសហគមន៍ ស្របពេលមានការផ្ទុះឡើងនៃជំងឺកូវីដ ១៩ រលកថ្មីនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសចិន ។

បន្ថែមពីនេះ ដោយប្រៀបធៀបការផ្ទុះឡើងនៅទីក្រុង Guangzhou ជាមួយទីក្រុង Nanjing លោក Zhong បាននិយាយថា ការផ្ទុះឡើងនៅទីក្រុង Nanjing បានរីករាលដាលដល់តំបន់ជាច្រើន ហើយយើងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ ។
ប៉ុន្តែលោក Zhong ជឿជាក់ថា ការផ្ទុះឡើងនេះអាចត្រូវបានគ្រប់គ្រងក្នុងរយៈពេលប្រហែល ១០ ទៅ ១៤ ថ្ងៃទៀតប៉ុណ្ណោះ ដោយសារវិធានការប្រកបដោយប្រសិទ្ធភាព របស់រដ្ឋាភិបាលក្នុងតំបន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Times
ចុចអាន ៖ ធ្ងន់ធ្ងរហើយ វីរុសបំប្លែងខ្លួនឥណ្ឌា Delta អុកឡុកដល់ទីក្រុងអ៊ូហាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


