Connect with us

ព័ត៌មានអន្ដរជាតិ

អស្ចារ្យណាស់! ត្រឹមមួយសប្តាហ៍ កម្ពុជា ជាប់លេខ១ លើពិភពលោក ជាប្រទេសចាក់វ៉ាក់សាំងកូវីដ បានច្រើនបំផុត

បានផុស

នៅ

កម្ពុជា បានជាប់លេខ១លើពិភពលោក ក្នុងនាមជាប្រទេសចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានច្រើនជាងគេបំផុត ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយ។ នេះបើយោងតាមការស្រង់ទិន្នន័យដោយគេហទំព័រ our​worldindata.com។

គេហទំព័រនេះបានផ្សាយថា ៣០,២ភាគរយ នៃប្រជាជនពិភពលោក បានទទួលវ៉ាក់សាំងការ​ពារជំងឺកូវីដ-១៩ យ៉ាងតិចមួយដូស ហើយ ១៥,៧ភាគរយ បានទទួលវ៉ាក់សាំងពេញលេញ។

វ៉ាក់សាំង ៤,៤៨ពាន់លានដូស ត្រូវបានចាក់នៅទូទាំងពិភពលោក ហើយឥឡូវនេះ ៣៦,៥៩ លានដូស ត្រូវបានចាក់ជារៀងរាល់ថ្ងៃ។

មានតែ ១,១ភាគរយប៉ុណ្ណោះ នៃប្រជាជននៅក្នុងប្រទេសមានប្រាក់ចំណូលទាប ដែលបានទទួលវ៉ាក់សាំង យ៉ាងហោចណាស់មួយដូស។

ប្រទេសចំនួន១០ ដែលចាកវ៉ាក់សាំងដល់ប្រជាជនបានច្រើនបំផុតក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយមានដូចជា៖

  1. កម្ពុជា (១០,៣ភាគរយ)
  2. គុយបា (១០ភាគរយ)
  3. ម៉ាឡេស៊ី (១០ភាគរយ)
  4. ប៉ាណាម៉ា (៩,៦ភាគរយ)
  5. អេក្វាដ័រ (៨,៣ភាគរយ)
  6. សិង្ហបុរី (៨ភាគរយ)
  7. ចិន (៧,៩ភាគរយ)
  8. ស្រីលង្កា (៧,៨ភាគរយ)
  9. អារ៉ាប៊ី សាអ៊ូឌីត (៧,៦ភាគរយ)
  10. ហុងកុង (៦,២ភាគរយ)

គួរបញ្ជាក់ថា សំណុំទិន្នន័យចាក់វ៉ាក់សាំងរបស់គេហទំព័រនេះ គឺប្រើតួលេខផ្លូវការចុងក្រោយបង្អស់ពីរដ្ឋាភិបាលនិងក្រសួងសុខាភិបាល នៅទូទាំងពិភពលោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Our World In Data

ចុចអាន៖ អបអរសាទរ ! ស្ត្រី វ័យ៥៦ ឆ្នាំ ជាស្ត្រី លេខ រៀង ទី ៨ លាន ដែលបាន ចាក់ វ៉ាក់សាំង ការពារ កូ វីដ -១៩

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម