ព័ត៌មានអន្ដរជាតិ
ទីបំផុត អភិបាលរដ្ឋញូវយ៉កដែលមានរឿងអាស្រូវជាមួយស្រីៗច្រើនលាលែង
អភិបាលរដ្ឋក្រុងញូវយ៉កសហរដ្ឋអាមេរិក Andrew Cuomo បានលាលែងពីតំណែងនៅថ្ងៃអង្គារ៍ ទី១០ ខែសីហានេះហើយ បន្ទាប់ពីមានការស៊ើបអង្កេតមួយដែលរកឃើញមានការបៀតបៀនផ្លូវភេទស្រី១១នាក់ និងប្រឈមនឹងសម្ពាធផ្លូវច្បាប់កាន់តែខ្លាំង។
ការលាលែងនេះ ក៏កើតមានឡើង បន្ទាប់ពី លោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងឥស្សរជននយោបាយផ្សេងៗក៏បានទាមឲ្យចុះចេញពីតំណែងដែរដែលនេះការធ្លាក់ចុះដ៏អាក្រក់មួយសម្រាប់បុរសត្រូវបានគេមើលឃើញថា អាចជាបេក្ខភាពប្រធានាធិបតីអាមេរិកនាពេលខាងមុខ។

លោក Cuomo មកពីគណបក្សប្រជាធិបតេយ្យបានកាន់តំណែងជាអភិបាលរដ្ឋដ៏ល្បីល្បាញបំផុតលំដាប់ទី៤របស់អាមេរិកកាលពីឆ្នាំ២០១១ បន្ទាប់ពីអគ្គរដ្ឋអាជ្ញាក្រុងញូវយ៉កលោក Letitia James កាលពីថ្ងៃទី៣ ខែសីហា បានបញ្ចេញលទ្ធផលនៃការស៊ើបអង្កេតឯករាជ្យមួយដែលប្រើពេល៥ខែដែលរាប់បញ្ចូលទាំងលោកបានបំពានច្បាប់រដ្ឋ និងប្រទេសជាតិ។
ថ្លែងសុន្ទរកថារយៈពេល២០នាទីតាមកញ្ចក់ទូរទស្សន៍ លោក Cuomo ជាថ្មីម្តងទៀតបានបដិសេធពីការរប្រព្រឹត្តខុស បើទោះបីជាលោកមានប្រសាសន៍ទទួលយកចំពោះការខុសត្រូវពេញលេញសម្រាប់ស្ត្រីតាមរយៈអ្វីដែលលោកកំណត់ថាជាការប៉ុនប៉ងបង្កើតស្នេហា ឬលេងសើច។
លោកមានប្រសាសន៍ថា លោកចាត់ទុកថា ការប្រយុទ្ធប្រឆាំងនឹងការចោទប្រកាន់ខណៈពេលកំពុងកាន់តំណែងនឹងធ្វើឲ្យរដ្ឋមានបញ្ហា និងអ្នកបង់ពន្ធដែលមានតម្លៃរាប់លានដុល្លារនៅពេលវិបត្តិកូវីដ-១៩នឹងនៅតែជាការគំរាមកំហែងដ៏ធំ។
លោកថា ៖«ខ្ញុំគិតថា ផ្តល់កាលៈទេសៈឲ្យខ្ញុំជាជម្រើសល្អបំផុត ខ្ញុំអាចដោះស្រាយឥឡូវនេះ ប្រសិនបើខ្ញុំចុះចេញ និងអនុញ្ញាតឲ្យរដ្ឋបាលត្រឡប់មកវិញសិន ហើយយ៉ាងណា ខ្ញុំនឹងសម្រេចចិត្តហើយ»។ ការលាលែងរបស់លោកនឹងត្រូវប្រើពេល១៤ថ្ងៃ។
របាយការណ៍ស៊ើបអង្កេតដែលមានទំហំ១៦៨ទំព័របានរកឃើញថា លោកបានប្រើកាយវិការអោប ថើប ឬពោលពាក្យលែបខាយដល់បុគ្គលិកស្ត្រីទាំងអ្នកបម្រើការបច្ចុប្បន្ន និងបុគ្គលិកមុនៗ ហើយហោចណាស់មានស្ត្រីម្នាក់បានចោទប្រកាន់ពីការរំលោភផ្លូវ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


