ព័ត៌មានអន្ដរជាតិ
រូបថតទាហានម៉ារីនអាមេរិក បីទារកអាហ្វហ្គានីស្ថាន កំពុងបង្កភាពល្បីល្បាញ
រូបថតទាហានម៉ារីនអាមេរិកម្នាក់ កំពុងបីទារក ចំពេលមានការជម្លៀសជនជាតិអាមេរិកនិងជនស៊ីវិលអាហ្វហ្គានីស្ថានចេញពីទីក្រុងកាប៊ុល កំពុងបង្កភាពល្បីល្បាញយ៉ាងខ្លាំង ខណៈការជម្លៀសនៅតែបន្ត បន្ទាប់ពីក្រុមតាលីបង់ ដណ្តើមបានប្រទេសអាហ្វហ្គានីស្ថានកាលពី៥ថ្ងៃមុន។

រូបភាពដែលត្រូវបានចែករំលែកទៅលើបណ្តាញ Twitter កាលពីថ្ងៃសុក្រ ដោយគេហទំព័រព័ត៌មានយោធា Task and Purpose ហាក់ដូចជាបង្ហាញពី ទាហានម៉ារីនកំពុងលួងក្មេង ដែលគាត់កំពុងបី។
រូបនេះ ត្រូវបានគេថតនៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងកាប៊ុល ជាកន្លែងដែលជនស៊ីវិលណាតូ និងអាមេរិករាប់ពាន់នាក់ ព្រមទាំងជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលធ្វើការជាមួយលោកខាងលិចក្នុងអំឡុងពេល “សង្គ្រាមលើភេរវកម្ម” ផងដែរនោះ ត្រូវបានគេជម្លៀសចេញក្នុងរយៈពេលប៉ុន្មានថ្ងៃ ចាប់តាំងពីរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធអាហ្វហ្គានីស្ថានដួលរលំ។

ទោះបីជាយ៉ាងណាក៏ដោយ គេដឹងថាកុមារនោះជានរណានោះទេ។ កងម៉ារីនរូបនេះ ត្រូវគេដឹងថា ត្រូវបានចាត់ឲ្យទៅអង្គភាពបេសកកម្មម៉ារីនទី ២៤ (MEU) ដែលមានការិយាល័យកណ្តាលនៅរដ្ឋ North Carolina។
អ្នកប្រើប្រាស់ Twitter រាប់សិបនាក់បានបង្ហោះរូបភាពនេះឡើងវិញ ដោយមានម្នាក់សរសេរថា “យោធាគឺល្អបំផុតចំពោះយើង។ សូមព្រះប្រទានពរដល់អ្នកគ្រប់គ្នាដែលកំពុងបម្រើការ ហើយនាំពួកគេទាំងអស់មកផ្ទះវិញ”។ ម្នាក់ទៀតសរសេរថា “រូបភាពនេះ ធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Independent
ចុចអាន៖ វីដេអូស្តែងៗមួយទៀត! ម្តាយនិងកូនៗ ត្រូវគេរត់ជាន់ ពេលមនុស្សសម្រុកចូល អាកាសយានដ្ឋានក្រុង កាប៊ុល
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


