Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌាចាប់ផ្តើមរាយការណ៍អំពីការស្លាប់ដោយសារព្យុះស៊ីក្លូន Nivar

បានផុស

នៅ

ព្យុះស៊ីក្លូនដ៏ខ្លាំងមួយដែលបោកបក់ចូលឆ្នេរភាគខាងត្បូងប្រទេសឥណ្ឌានៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានសម្លាប់មនុស្សយ៉ាងតិច ៥ នាក់ ក៏ដូចជាដួលរលំដើមឈើ និងបាក់បង្គោលភ្លើងជាដើម ។

បើយោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌាបានឲ្យដឹងថា ព្យុះស៊ីក្លូន Nivar បានធ្វើឲ្យមានការបាក់ដីនៅជិតទីក្រុង Puducherry ដែលមានទីតាំងស្ថិតនៅជិតរដ្ឋ Tamil Nadu ភាគខាងត្បូងដោយមានកម្លាំងខ្យល់បក់រហូតដល់ ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយភ្លៀងធ្លាក់ខ្លាំងពីព្យុះក៏បណ្តាលឲ្យជន់លិចនៅតាមដងផ្លូវមួយចំនួននៃទីក្រុង Chennai ដែលជាទីក្រុងធំបំផុតរបស់រដ្ឋនេះផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត The Times of India បានរាយការណ៍ថា ព្យុះនេះបណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច ៥ នាក់នៅក្នុង និងជុំវិញទីក្រុង Chennai ដោយសារដើមឈើសង្កត់លើ លង់ទឹក និងឆក់ខ្សែភ្លើង ។ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការស្លាប់នេះនោះទេ ។

ខណៈពេលដែលទឹកភ្លៀងត្រូវបានគេរំពឹងថានឹងស្រកនៅក្នុងរដ្ឋ Tamil Nadu នោះទឹកភ្លៀងក៏ត្រូវបានគេរំពឹងថានឹងកើតមាននៅក្នុងតំបន់ Rayalaseema នៃរដ្ឋ Andhra Pradesh នៅថ្ងៃព្រហស្បតិ៍នេះផងដែរ ។

ចំណែកកាសែត New Indian Express បានរាយការណ៍ថា ផ្លូវថ្នល់នៅជុំវិញព្រះវិហារ Lord Venkateshwara ក្នុងទីក្រុង Tirumala នៃរដ្ឋ Andhra Pradesh ត្រូវបានជន់លិច ហើយមន្ត្រីកំពុងធ្វើការដើម្បីបង្ហូរទឹកចេញ ខណៈដែលមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីតំបន់ទំនាបនៃរដ្ឋ Tamil Nadu នៅមុនការបាក់ដីដែលបង្កឡើងដោយព្យុះនេះ ។

នាយកដ្ឋានឧតុនិយមបាននិយាយថា កម្លាំងរបស់ព្យុះ Nivar បានធ្លាក់ចុះមកដល់ ៨៥ ពី ៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេរំពឹងថានឹងចុះខ្សោយបន្ថែមទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៤ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៧ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម