ព័ត៌មានអន្ដរជាតិ
ស្ត្រីអាហ្វហ្គានីស្ថានម្នាក់សម្រាលកូនលើយន្តហោះជម្លៀសអាមេរិក
ស្ត្រីជនជាតិអាហ្វហ្គានីស្ថានបានសម្រាលកូននៅលើយន្តហោះជម្លៀសអាមេរិក បន្ទាប់ពីឡើងយន្តហោះរបស់អាមេរិកដើម្បីភៀសខ្លួនចេញពីប្រទេសដែលគ្រប់គ្រងដោយតាលីបង់។
យន្តហោះទ័ពអាកាសអាមេរិក US Air Force C-17 បានកំពុងហោះហើរចេញពីមជ្ឈឹមបូព៌ាឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាកាស Ramstein Air Base នៅប្រទេសអាល្លឺម៉ង់។
សាច់ញាតិម្នាក់ដែលរួមដំណើរជាមួយបាននិយាយថា នៅពេលកំពុងហោះហើរ ស្រាប់តែស្ត្រីមានផ្ទៃពោះចាប់ផ្តើមឈឺពោះ។ ពេលនោះ អ្នកបើកយន្តហោះបានចុះបន្ទាប់ដើម្បីបង្កើនសម្ពាធខ្យល់នៅលើយន្តហោះជួយធ្វើឲ្យស្ថេរភាព និងរក្សាជីវិតរបស់ម្តាយ។

ពេលនោះស្ត្រីដែលមិនត្រូវបានគេបង្ហាញឈ្មោះបានសម្រាលនៅកន្លែងដាក់ឥវ៉ាន់របស់យន្តហោះ បន្ទាប់ពីចុះចត ហើយបុគ្គលិកសុខាភិបាលបានឡើងជិះយន្តហោះ។ បន្ទាប់មក ទាំងម្តាយ និងកូនដែលគេនិយាយថា មានសុខភាពល្អធម្មតាត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពមួយនៅជិតនោះ។
ពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់នៅខាងក្រៅព្រលានយន្តហោះអន្តរជាតិនៅរដ្ឋធានីកាប៊ុល ប៉ុន្មានថ្ងៃបន្ទាប់ពីតាលីបង់បានគ្រប់គ្រងប្រទេសដោយរង់ចាំឱកាសភៀសខ្លួនទៅក្រៅប្រទេស។
សេតវិមានបាននិយាយកាលពីថ្ងៃសៅរ៍ថា កម្លាំងសហរដ្ឋអាមេរិកបច្ចុប្បន្ននេះកំពុងគ្រប់គ្រងព្រលានយន្តហោះ។ មនុស្សប្រហែលជា១៧០០០នាក់បានឡើងយន្តហោះ និងភៀសខ្លួនចេញពីរដ្ឋធានីកាប៊ុលដោយយន្តហោះអាមេរិក។

លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានកំណត់ត្រឹមថ្ងៃទី៣១ ខែសីហាសម្រាប់ការដកកងទ័ពអាមេរិកទាំងអស់ចេញពីអាហ្វហ្គានីស្ថាន។ ទោះជាយ៉ាងណា ប្រទេសជាច្រើនទៀតកំពុងស្វែងរកការពន្យាពេលវេលាកំណត់ដើម្បីជួយជម្លៀសពលរដ្ឋរបស់ខ្លួន និងជនជាតិអាហ្វហ្គានីស្ថានដែលធ្វើការឲ្យទីភ្នាក់ងារលោកខាងលិច៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


