ព័ត៌មានអន្ដរជាតិ
មេ UN ចេញមុខថ្កោលទោស “ការវាយប្រហារភេរវកម្ម” ដ៏សាហាវនៅ អាហ្វហ្គានីស្ថាន
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសបំផ្ទុះគ្រាប់អត្តឃាត នៅក្បែរព្រលានយន្តហោះក្នុងរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន ថាជាការវាយប្រហារភេរវកម្មដែលបានសម្លាប់ និងរបួសជនស៊ីវិលរាប់រយនាក់ ។

ការផ្ទុះដ៏សាហាវចំនួន ៣ លើកបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមន្រ្តីអង់គ្លេស និងអាមេរិកបានព្រមានពលរដ្ឋ និងសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យនៅឆ្ងាយពីព្រលានយន្តហោះ ដោយសារមានរបាយការណ៍បង្ហាញថា “ការគំរាមកំហែងខ្ពស់នៃការវាយប្រហារភេរវកម្ម” កំពុងកើតមានឡើង ចំពេលមានការខិតខំប្រឹងប្រែងដកទ័ពនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាម ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មានថា “ឧបទ្ទវហេតុនេះបញ្ជាក់ពីការប្រែប្រួលនៃស្ថានភាព នៅមូលដ្ឋាននៅអាហ្វហ្គានីស្ថាន ប៉ុន្តែហេតុការណ៍នេះក៏ពង្រឹងការតាំងចិត្តរបស់យើងផងដែរ នៅពេលយើងបន្តផ្តល់ជំនួយបន្ទាន់នៅទូទាំងប្រទេស ក្នុងការគាំទ្រប្រជាជនអាហ្វហ្គានីស្ថាន” ។

លោកបាននិយាយថា “តាមដែលយើងដឹងនៅពេលនេះ មិនមានអ្នកស្លាប់ និងរបួសក្នុងចំណោមបុគ្គលិកអង្គការសហប្រជាជាតិនោះទេ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ UN ចេញមុខសម្ដែងការព្រួយបារម្ភអំពីសិទ្ធិមនុស្សនៅអាហ្វហ្គានីស្ថាន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


