Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ ប្រមូលអ្នកប្រយុទ្ធរាប់ពាន់នាក់មកបង្កើនសន្តិសុខនៅព្រលានយន្តហោះក្រុងកាប៊ុល

បានផុស

នៅ

ក្រុមតាលីបង់បានកេណ្ឌអ្នកប្រយុទ្ធរាប់ពាន់នាក់ផ្សេងទៀតមកពីខេត្ត ដើម្បីព្យាយាម និងបង្កើនសន្តិសុខនៅជុំវិញអាកាសយានដ្ឋានក្រុងកាប៊ុល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារទាំងនេះ គឺជាការចង្អុលបង្ហាញយ៉ាងធ្ងន់ធ្ងរ អំពីប្រភេទនៃបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលក្រុមតាលីបង់នឹងត្រូវប្រឈមមុខនៅប៉ុន្មានខែខាងមុខនេះ ។

ទន្ទឹមនោះ ផ្លូវជាច្រើននៅជុំវិញព្រលានយន្តហោះត្រូវបានបិទ ហើយស្ថានភាពរឹតតែតានតឹងថែមទៀត ។

ការផ្ទុះយ៉ាងហោចណាស់ចំនួន ៤ លើកបានបន្លឺឡើងនៅជិតអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai របស់អាហ្វហ្គានីស្ថាន ពោលប៉ុន្មានម៉ោងបន្ទាប់ពីការផ្ទុះ ២ លើកបានឆក់យកជីវិតជនជាតិអាហ្វហ្គានីស្ថាន និងកងទ័ពអាមេរិករាប់សិបនាក់ ។

យោងតាមរបាយការណ៍បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១០៣ នាក់ ក្នុងនោះជនស៊ីវិលអាហ្វហ្គានីស្ថាន ៩០ នាក់ និងទាហានអាមេរិក ១៣ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ តាលីបង់ បញ្ជាក់ច្បាស់ៗពីស្ថានភាពក្រុមខ្លួនក្នុងការបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះក្រុងកាប៊ុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម