ព័ត៌មានអន្ដរជាតិ
ទ័ពព្រំដែន ប៉ាគីស្ថាន បាញ់សម្លាប់ពលរដ្ឋ អាហ្វហ្គានីស្ថាន ដែលព្យាយាមរត់គេចចេញពីប្រទេស
ប្រភពពីក្រុមតាលីបង់បាននិយាយថា កងកម្លាំងប៉ាគីស្ថានបានបើកការបាញ់ប្រហារទៅលើជនជាតិអាហ្វហ្គានីស្ថានមួយក្រុម ដែលប៉ុនប៉ងឆ្លងដែនខុសច្បាប់នៅជិតប៉ុស្តិ៍ត្រួតពិនិត្យ Tokham ភាគពាយព្យនៃប្រទេសប៉ាគីស្ថាន ។

យោងតាមប្រភពនោះបានឲ្យដឹងថា ទាហានប៉ាគីស្ថានបានបើកការបាញ់ប្រហារ ដោយបណ្ដាលឲ្យជនជាតិអាហ្វហ្គានីស្ថាន ៣ នាក់បានស្លាប់ និង ៥ នាក់ទៀតរងរបួស បន្ទាប់ពីជនជាតិអាហ្វហ្គានីស្ថាន ១០ នាក់ បានឆ្លងកាត់ព្រំដែនតាមផ្លូវកខ្វក់មួយនៅជិតប៉ុស្តិ៍ត្រួតពិនិត្យ ។

ប្រភពបានបន្ថែមថា សាកសពរបស់ជនជាតិអាហ្វហ្គានីស្ថានដែលត្រូវបានសម្លាប់ នៅតែដេកស្ដូងស្ដឹងនៅក្បែរប៉ុស្តិ៍ត្រួតពិនិត្យនោះ ។
បើយោងតាមប្រភពនៅក្នុងក្រសួងការបរទេសប៉ាគីស្ថានបានឲ្យដឹងថា កន្លងមកសហរដ្ឋអាមេរិក និងអង្គការណាតូក៏បានស្នើឲ្យប៉ាគីស្ថាន ជួយសម្រួលដល់ការជម្លៀសពលរដ្ឋបរទេសចេញពីទីក្រុងកាប៊ុលផងដែរ ។

បន្ទាប់ពីការវាយលុករយៈពេលមួយសប្តាហ៍បានចាប់ផ្តើម ក្រោយអាមេរិកបានចាប់ផ្តើមដកកងកម្លាំងចេញពីអាហ្វហ្គានីស្ថាន ក្រុមតាលីបង់បានចូលទីក្រុងកាប៊ុលនៅថ្ងៃទី ១៥ ខែសីហា ហើយបណ្តាលឲ្យរដ្ឋាភិបាលស៊ីវិលដួលរលំ ។
ពាក់ព័ន្ធករណីនេះបានជំរុញឲ្យអ្នកស្រុករាប់ពាន់នាក់ស្វែងរកការរត់គេចចេញ ព្រោះខ្លាចមានការសងសឹកពីពួកសកម្មប្រយុទ្ធ ខណៈប្រទេសជាច្រើនបានចាប់ផ្តើមជម្លៀសបេសកកម្មការទូត និងពលរដ្ឋរបស់ខ្លួនចេញពីប្រទេសអាស៊ីកណ្តាលមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ការស្លាប់កើនដល់ជាង ១៧០ នាក់ពីការវាយប្រហារនៅកាប៊ុល
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


