ព័ត៌មានអន្ដរជាតិ
ហេតុផល២យ៉ាង មនុស្សអាចនឹងត្រូវចាក់វ៉ាក់សាំង បង្ការកូវីដ រាល់ឆ្នាំ
អស់រយៈពេលជាងមួយឆ្នាំមកហើយដែលជំងឺរាតត្បាតកូវីដ-១៩បានផ្ទុះឡើង។ វ៉ាក់សាំង ដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពជាច្រើន ត្រូវបានបង្កើតនិងអនុញ្ញាតឲ្យប្រើប្រាស់នៅទូទាំងពិភពលោក។

វ៉ាក់សាំងរាប់លានដូស ត្រូវបានចាក់រួចទៅហើយ។ អ្វីដែលគេកំពុងចង់ដឹងនាពេលនេះគឺថា តើមនុស្សនឹងត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ជារៀងរាល់ឆ្នាំដែរឬទេ? តើទៅពេលអនាគត វ៉ាក់សាំងកូវីដ អាចត្រូវបានគេចាក់ញឹកញាប់ប៉ុនណាទៅ?
លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា “នៅថ្ងៃខាងមុខ យើងមិនអាចមើលឃើញទេ យើងអាចនឹងត្រូវចាក់វ៉ាក់សាំងកូវីដ១៩ជាលក្ខណៈ Repeat Dose ឬហៅថាដូសរម្លឹក។ លោកជំទាវបន្តថា វាប្រៀបជំងឺផ្តាសាយអ៊ីចឹង ដូសរម្លឹកនេះគឺយើងអាចនឹងត្រូវចាក់រៀងរាល់ឆ្នាំ គឺមួយឆ្នាំចាក់ម្តង។

ចំណែកអ្នកវិទ្យាសាស្រ្តជាន់ខ្ពស់នៅអង្គការ Johns Hopkins Center for Health Security លោក Amesh A. Adalja បានឲ្យដឹងថា តម្រូវការសម្រាប់ការចាក់វ៉ាក់សាំងជារៀងរាល់ឆ្នាំ គឺត្រូវបានកំណត់ដោយកត្តាពីរយ៉ាង។ មួយគឺរយៈពេលនៃភាពស៊ាំ និងមួយទៀតគឺតម្រូវការដើម្បីធ្វើបច្ចុប្បន្នភាពរបស់វ៉ាក់សាំង ការពារវីរុសបំប្លែងខ្លួនថ្មីៗ។
នៅក្នុងការវិភាគរបស់ខ្ញុំ អនុសាសន៍សម្រាប់ការចាក់វ៉ាក់សាំង repeat dose ឬដូសរម្លឹកនឹងចាំបាច់ បើសិនជាការសិក្សាបង្ហាញថា អង់ទីគ័រនៅក្នុងខ្លួនរបស់មនុស្សធ្លាក់ចុះ ហើយត្រូវការវ៉ាក់សាំងបន្ថែមដើម្បីរក្សាកម្រិតអង់ទីគ័រឲ្យនៅដដែល។

លើសពីនេះទៀត ដោយសារការលេចចេញនូវវីរុសបំប្លែងខ្លួនថ្មីៗ ក្រុមហ៊ុននានាកំពុងធ្វើបច្ចុប្បន្នភាពវ៉ាក់សាំងដែលមានស្រាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Healio
ចុចអាន៖ ឈប់បារម្ភ! វ៉ាក់សាំងស៊ីណូវ៉ាក់ គ្មានផលប៉ះពាល់ចំពោះមនុស្សវ័យចំណាស់ទេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


