Connect with us

ព័ត៌មានអន្ដរជាតិ

ទារិកាចម្លែក កើតមកមុខចាស់ជាងម្តាយ

បានផុស

នៅ

ស្រ្តីម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីសម្រាលកូនស្រីម្នាក់ ដែលមើលទៅចាស់ជាងនាង ដោយសារតែទារិការូបនេះ កើតមកមានជំងឺកម្របំផុតមួយ។

ម្តាយអាយុ ២០ ឆ្នាំ បានស្វាគមន៍កូនស្រីរបស់នាងមកកាន់ពិភពលោកកាលពីខែមុន ប៉ុន្តែមិនយូរប៉ុន្មាន ព័ត៌មាននេះបានក្លាយជារឿងខូចចិត្ត។

ក្រុមគ្រូពេទ្យបានប្រាប់ម្តាយវ័យក្មេងរូបនេះថា កូនរបស់នាងមានជំងឺ Progeria ឬត្រូវបានគេស្គាល់ថាជារោគសញ្ញា Hutchinson-Gilford។

វាគឺជាជំងឺហ្សែនដ៏កម្របំផុតមួយ ដែលបណ្តាលឲ្យកុមារកើនអាយុយ៉ាងឆាប់រហ័ស ដោយចាប់ផ្តើមពីអាយុពីរឆ្នាំដំបូងនៃជីវិតរបស់ពួកគេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទថា ស្ត្រីវ័យក្មេងរូបនេះបានសម្រាលកូននៅផ្ទះរបស់នាងក្នុងទីក្រុងតូច Libode នៃខេត្ត Eastern Cape ប្រទេសអាហ្វ្រិកខាងត្បូង។

ទារិការូបនេះ កើតមកមានដៃខុសពីធម្មតា និងស្បែកជ្រីវជ្រួញ។

ជាធម្មតា មនុស្សដែលកើតមកមានជំងឺ Progeria តែងតែជួបផលវិបាកនៃជំងឺសរសៃឈាមបេះដូងធ្ងន់ធ្ងរនៅពាក់កណ្តាលវ័យជំទង់ដល់វ័យ២០ឆ្នាំ។

យ៉ាងណាក្តី មូលហេតុជាក់លាក់នៃភាពចាស់លឿន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងរោគសញ្ញា Hutchinson-Gilford នេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។

អ្នកស្រាវជ្រាវខ្លះណែនាំថា ដំណើរការមិនប្រក្រតីនេះ គឺដោយសារតែការខូចខាតកោសិកាប្រមូលផ្តុំ។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០ មូលនិធិស្រាវជ្រាវជំងឺ Progeria អន្តរជាតិ បានចុះបញ្ជីកុមារនិងមនុស្សពេញវ័យសរុបចំនួន១៣១នាក់ ដែលរស់នៅជាមួយជំងឺនេះ នៅទូទាំងពិភពលោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ រឿងចម្លែក! ទារកកើតមកមានក្បាលដល់ទៅ៣ ប្រជាជននាំគ្នាហៅថា “ព្រះចាប់កំណើត”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ៣ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម