ព័ត៌មានអន្ដរជាតិ
ដំណឹងថ្មី! ចិន កំពុងបង្កើតវ៉ាក់សាំងថ្មីប្រឆាំងវីរុសបំប្លែងខ្លួនសាហាវៗ ២ ប្រភេទ
សាជីវកម្មឱសថជាតិជាតិចិន (Sinopharm) បានបង្ហាញវ៉ាក់សាំង និងថ្នាំការពារជំងឺកូវីដ ១៩ ដែលទើបនឹងអភិវឌ្ឍថ្មីនៅឯពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិចិនឆ្នាំ ២០២១ សម្រាប់សេវាកម្មពាណិជ្ជកម្ម (CIFTIS) កាលពីថ្ងៃសៅរ៍ ។

លោក Zhu Jingjin ប្រធានគម្រោងរបស់ Sinopharm បាននិយាយនៅឯពិព័រណ៌នោះថា ក្រុមហ៊ុន Sinopharm កំពុងបង្កើតវ៉ាក់សាំងប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា Delta និងវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង Beta ។

លោកបានបន្ថែមថា វ៉ាក់សាំងប្រូតេអ៊ីនដែលមានវិសាលភាពជំនាន់ទី ២ របស់ខ្លួន កំពុងស្ថិតក្នុងការសាកល្បង ។

ជាចុងក្រោយក្រុមហ៊ុននេះបាននិយាយថា ខ្លួននឹងពង្រីកការផលិតប្រចាំឆ្នាំរបស់ខ្លួនដល់ជាង ៥ ពាន់លានដូស ក្នុងគោលបំណងធ្វើឲ្យវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ចិនក្លាយជាទំនិញសាធារណៈទូទាំងពិភពលោក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ កុំបារម្ភ! វ៉ាក់សាំង Sinopharm មិនបង្កហានិភ័យជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬដុំកំណកឈាមឡើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


