Connect with us

សុខភាព

កុំបារម្ភ! វ៉ាក់សាំង Sinopharm មិនបង្កហានិភ័យជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬដុំកំណកឈាមឡើយ

បានផុស

នៅ

យោងតាមសេចក្តីថ្លែងការណ៍ពីក្រុមហ៊ុនជីវសាស្ត្រជាតិចិន (CNBG) បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ Sinopharm មិនបង្កហានិភ័យនៃជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬដុំកំណកឈាម ចំពោះអ្នកចាក់ឡើយ ។

ដោយដកស្រង់ការសិក្សាដែលត្រូវបានបោះពុម្ភផ្សាយចេញពីទស្សនាវដ្ដី Science Bulletin, ក្រុមហ៊ុន CNBG បាននិយាយថា មិនមានករណីជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬដុំកំណកឈាមឡើយ ក្នុងអំឡុងពេលតាមដានក្រោយចាក់វ៉ាក់សាំង Sinopharm រយៈពេល ៨ សប្តាហ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សានេះត្រូវបានធ្វើឡើងទៅលើបុគ្គលិកថែទាំសុខភាពចំនួន ៤០៦ នាក់ដែលបានទទួលការចាក់វ៉ាក់សាំងចំនួន ២ ដូសចន្លោះរយៈពេល ២១ ថ្ងៃនៅក្នុងមន្ទីរពេទ្យ Shanghai Ruijin ។ ពួកគេត្រូវបានជ្រើសរើសពីថ្ងៃទី ១៤ ខែមករាដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ ដោយមានរយៈពេលតាមដានយ៉ាងតិច ៨ សប្តាហ៍ ។

ទន្ទឹមនោះ ទិន្នន័យចុងក្រោយបង្អស់ពីប្រទេសអាហ្សង់ទីនបង្ហាញថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាពការពារការស្លាប់ពីជំងឺកូវីដ ១៩ ចំនួន ៨៤ ភាគរយក្នុងចំណោមមនុស្សដែលមានអាយុ ៦០ ឆ្នាំឡើងទៅ ។

ក្រុមហ៊ុន CNBG បាននិយាយថា ចំណែកការដូសដំបូងអាចផ្តល់នូវប្រសិទ្ធភាពការពារការស្លាប់ ដល់ទៅ ៦១.៦ ភាគរយ សម្រាប់មនុស្សដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ។

គួរបញ្ជាក់ថា វ៉ាក់សាំង Sinopharm ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសចិន និងតំបន់ចំនួន ៩៨ ហើយត្រូវបានទទួលស្គាល់ដោយអង្គការអន្តរជាតិរួមទាំងអង្គការសុខភាពពិភពលោក (WHO) ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Global Times

ចុចអាន ៖ ចិន អនុញ្ញាតឲ្យចាក់វ៉ាក់សាំង Sinopharm ដល់កុមារអាយុ ៣ ទៅ ១៧ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ២២ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ២២ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម