ព័ត៌មានអន្ដរជាតិ
ជនជាតិវៀតណាម ១៥នាក់ ប្រថុយជីវិត សំងំក្នុងរថយន្តក្លាស្សេ គេចប៉ុស្តិ៍ត្រួតពិនិត្យ កូវីដ
ជនជាតិវៀតណាមចំនួន១៥នាក់ រួមទាំងក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ផងដែរ ត្រូវបានគេរកឃើញនៅខាងក្នុងរថយន្តក្លាស្សេមួយគ្រឿង បន្ទាប់ពីពួកគេ ព្យាយាមរត់គេចពីតំបន់ភាគខាងត្បូងដែលរងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ-១៩។
ប្រទេសវៀតណាម កំពុងប្រយុទ្ធប្រឆាំងនឹងរលកទី៤ នៃវីរុសដ៏កាចសាហាវនេះ ចាប់តាំងពីខែមេសាមក ហើយមនុស្សរាប់លាននាក់កំពុងស្ថិតនៅក្រោមការបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ខណៈការធ្វើដំណើរក្នុងស្រុកភាគច្រើនត្រូវបានហាមឃាត់។

កាលពីថ្ងៃអាទិត្យ ប៉ូលិសខេត្ត Binh Thuan បានរកឃើញមនុស្សមួយក្រុមមានគ្នា១៥នាក់ នៅខាងក្នុងរថយន្តមួយគ្រឿង ដែលបង្កឲ្យមានការសង្ស័យនៅពេលព្យាយាមឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យមេរោគ នៅតាមផ្លូវភាគខាងជើង។
របាយការណ៍បានឲ្យដឹងថា “ប៉ូលិសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញមនុស្ស ១៥ នាក់នៅខាងក្រោយរថយន្ត។ ពួកគេខ្លះបែកញើសនិងបង្ហាញរោគសញ្ញាដកដង្ហើមខ្លីៗ”។
អ្នកដំណើរម្នាក់និយាយថា ពួកគេបានសុំឲ្យអ្នកបើកបរបិទប្រព័ន្ធទូរទឹកកករបស់រថយន្ត ព្រោះវាត្រជាក់ពេក។

បុរសម្នាក់ដែលធ្វើដំណើរជាមួយកូនប្រុសអាយុ ៧ ឆ្នាំរបស់គាត់ បាននិយាយថា “យើងដឹងថា វាមានហានិភ័យធំណាស់ ហើយគ្រោះថ្នាក់បំផុតក្នុងការស្ថិតនៅក្នុងរថយន្តក្លាស្សេដែលបិទជិត ប៉ុន្តែយើងប្រឈមនឹងហានិភ័យខ្ពស់ជាងនេះ ប្រសិនបើយើងឆ្លងមេរោគ”។
ក្រុមនេះ បានធ្វើដំណើររាប់សិបគីឡូម៉ែត្រក្នុងរថយន្តចេញពីខេត្តឧស្សាហកម្ម Dong Nai ភាគខាងត្បូងដែលបានកត់ត្រាករណីឆ្លងកូវីដជាង ៣៥,០០០ករណីនិងមានអ្នកស្លាប់ចំនួន ៣២០នាក់។

ខេត្តនេះត្រូវបានបិទទាំងស្រុងចាប់តាំងពីដើមខែកក្កដាមក ហើយមន្ទីរពេទ្យបណ្តោះអាសន្នត្រូវបានបង្កើតឡើងដើម្បីព្យាបាលអ្នកជំងឺរាប់ម៉ឺននាក់។
ការធ្វើដំណើរក្នុងរថយន្តក្លាស្សេនេះ បានធ្វើឲ្យគេនឹកឃើញដល់ហេតុការណ៍កាលពីខែតុលាឆ្នាំ ២០១៩ នៅពេលបុរស ៣១ នាក់និងស្ត្រី ៨ នាក់មកពីប្រទេសវៀតណាម ត្រូវបានគេរកឃើញស្លាប់នៅក្នុងរថយន្តក្លាស្សេមួយគ្រឿង ជិតទីក្រុងឡុងដ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ រដ្ឋាភិបាលវៀតណាម រ៉ាប់រងចិញ្ចឹមកុមារកំព្រាដោយសារកូវីដ ដល់អាយុ២២ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ