ព័ត៌មានអន្ដរជាតិ
តាលីបង់ អង្វរពិភពលោកកុំដាក់សម្ពាធលើ អាហ្វហ្គានីស្ថាន និងបន្តសុំជំនួយពីអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសស្តីទីនៃរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានលោក Amir Khan Muttaqi បាននិយាយកាលពីថ្ងៃអង្គារថា អាហ្វហ្គានីស្ថានចង់មានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនៅជុំវិញពិភពលោក ហើយបានអំពាវនាវឲ្យបន្តផ្តល់ជំនួយពីអង្គការអន្តរជាតិដល់ប្រទេសនេះ ។

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងចង់មានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនៅលើពិភពលោក ប៉ុន្តែអង្វរឲ្យពួកគេកុំដាក់សម្ពាធលើអាហ្វហ្គានីស្ថាន ព្រោះសម្ពាធមិនអាចធ្វើការអ្វីឡើយ ហើយមិនផ្តល់ផលប្រយោជន៍ដល់អាហ្វហ្គានីស្ថាន ឬប្រទេសពិភពលោកនោះទេ” ។

ចំណែកពាក់ព័ន្ធបញ្ហានៃការទទួលស្គាល់ជាអន្តរជាតិ របស់រដ្ឋាភិបាលតាលីបង់ លោក Muttaqi បាននិយាយថា ពួកគេកំពុងទាក់ទងជាមួយតំណាងអង្គការសហប្រជាជាតិ និងប្រទេសនីមួយៗ ។
លោកបានបន្ថែមថា “វាត្រូវបានគេដឹងថា ប្រជាជនអាហ្វហ្គានីស្ថានមានភាពតានតឹងក្រោមសង្គ្រាមរយៈពេល ៤០ ឆ្នាំមកហើយ នោះហើយជាមូលហេតុដែលយើងសង្ឃឹមថា សហគមន៍អន្តរជាតិនឹងផ្តល់ជំនួយដល់អាហ្វហ្គានីស្ថានក្នុងវិស័យផ្សេងៗ” ។

បើយោងតាមធនាគារពិភពលោកបានឲ្យដឹងថា ជំនួយបរទេសមានចំនួន ៤៣ ភាគរយនៃសេដ្ឋកិច្ចអាហ្វហ្គានីស្ថាននៅឆ្នាំ ២០២០ ហើយប្រទេសនេះនៅតែស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតរបស់ពិភពលោក ខណៈមានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ត្រឹមតែ ៥០៩ ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


