Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​ជប៉ុន​ពីរ​រូប​បំបែក​កំណត់ត្រា​ពិភព​លោក​ជា​កូន​ភ្លោះ​អាយុ​វែងបំផុត

បានផុស

នៅ

ស្ត្រី​​ជន​ជាតិ​ជប៉ុនពីរ​រូប​​បាន​បំបែក​កំណត់​ត្រាហ្គីណេស​ពិភព​លោក​ក្នុង​នាម​​​កូនភ្លោះ​​​ដែល​មាន​អាយុ​វែង​បំផុត​​រហូត​ដល់​១០៧​ឆ្នាំ។

កើត​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​១៩១៣ លោក​យាយ Umeno Sumiyama និង​លោក​យាយ Koume Kodama មាន​អាយុ​១០៧​ឆ្នាំ និង​៣០០​ថ្ងៃ​គិត​ត្រឹម​ថ្ងៃ​ទី​១ ខែ​កញ្ញា។ នេះ​បើ​យោង​​តាមសេចក្តី​ប្រកាស​របស់​កំណត់​ត្រាហ្គីណេស​ពិភព​លោក​កាល​ពី​ថ្ងៃ​ចន្ទ។​

លោក​យាយកូន​​ភ្លោះ​​បាន​កើត​នៅ​កោះ Shodo ​ខេត្ត​ Kagawa ក្នុង​គ្រួសារ​មួយ​ដែល​មានសមាជិក​១៣​នាក់។ ពួក​គាត់​ទាំង​ពីរ​នាក់​ឥឡូវ​នេះ​​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​ថែទាំ​បែក​​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តី​ប្រកាស​ថា នៅ​ពេល​ពួក​គាត់​ទាំង​ពីរ​កើតមក​ជា​កូន​ភ្លោះ ដើម្បី​គេចចេញ​ពី​ការមើល​ពី​អ្នក​ដទៃ ពួក​គាត់​​​បាន​រស់​នៅ​បែក​គ្នា​តាំង​ពី​ក្មេង។ លោក​យាយ Kodama បានចាក​ចេញ​ពី​កោះ Shodo បន្ទាប់​ពី​រៀន​ចប់​បឋម​សិក្សា ហើយ​ក្រោយ​មក​បាន​រៀប​ការ​ជា​មួយ​បុរស​ដែល​មិន​មែន​ជា​អ្នក​កោះ។ ដូច្នេះ​​ពួកគាត់​បាន​រស់​នៅ​ឆ្ងាយ​ពី​គ្នាចម្ងាយ​ជាង​៣០០​គីឡូម៉ែត្រ។

នៅ​ពេល​ស្ត្រី​ជា​កូន​ភ្លោះ​ទាំង​ពីរ​បាន​ជួប​មុខ​គ្នា​គឺ​ជា​ពេល​ដែល​មាន​ពិធី​មង្គលការ និង​ពិធិ​បុណ្យ​សព ប៉ុន្តែ​នៅ​ក្នុង​វ័យ​ប្រហែល​ជា​៧០​ឆ្នាំ ពួក​គាត់​បានធ្វើ​ដំណើរ​ធម្មយាត្រា​ព្រះ​ពុទ្ធសាសនា​ជា​មួយ​គ្នា​ជា​ច្រើន​លើក។

ពេល​នេះ​ ពួក​គាត់​ទាំង​ពីរ​​បាន​​បំបែក​​កំណត់​ត្រា​ពិភព​លោក​នៃ​កូន​ភ្លោះ​ដែល​មាន​អាយុ​វែង​បំផុត​ដែល​កន្លង​មក​មាន​ជន​ជាតិ​ជប៉ុនជា​កូន​ភ្លោះ​ដែរ​គឺ Kin Narita និង​ Gin Kanie ជាប់​កំណត់​ត្រា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម