ព័ត៌មានអន្ដរជាតិ
ឆ្នាំក្រោយ ពិភពលោក មានថ្នាំព្យាបាលកូវីដហើយ!
ការសាកល្បងគ្លីនិក សម្រាប់ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ បានចាប់ផ្តើមនៅទូទាំងពិភពលោក ខណៈក្រុមហ៊ុនឱសថនានា កំពុងស្វែងរកវិធីងាយស្រួលនិងព្យាយាមដាក់តម្លៃឲ្យបានសមរម្យដើម្បីព្យាបាលអ្នកជំងឺនិងជួយដល់ការគ្រប់គ្រង ជំងឺរាតត្បាត។
ក្រុមហ៊ុន Merck ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កំពុងធ្វើការជាមួយក្រុមហ៊ុន Ridgeback Biotherapeutics លើថ្នាំព្យាបាលប្រឆាំងមេរោគឈ្មោះ Molnupiravir។ ការសាកល្បងដំណាក់កាលចុងក្រោយសម្រាប់ថ្នាំនេះ បច្ចុប្បន្នកំពុងធ្វើឡើងទូទាំងពិភពលោករួមទាំងនៅប្រទេសជប៉ុនផងដែរ ហើយការរកឃើញរបស់ខ្លួនអាចបញ្ចេញនៅដើមខែតុលា។

ក្រុមហ៊ុន Merck មានគម្រោងស្វែងរកការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ សម្រាប់ថ្នាំ Molnupiravir នៅសហរដ្ឋអាមេរិកនាចុងឆ្នាំនេះ ហើយអាចស្វែងរកការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅប្រទេសជប៉ុន មួយខែឬពីរខែក្រោយនោះ។
ថ្នាំ Molnupiravir ត្រូវបានបង្កើតឡើងដំបូង ដើម្បីព្យាបាលជំងឺគ្រុនផ្តាសាយ ប៉ុន្តែត្រូវបានគេរំពឹងថា ក៏នឹងមានប្រសិទ្ធភាពប្រឆាំងមេរោគកូវីដ១៩ផងដែរ។ ក្រសួងសុខាភិបាលនិងសេវាមនុស្សសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថ្នាំនេះចំនួន ១.៧ លានដូសក្នុងតម្លៃ ១.២ ពាន់លានដុល្លារ ហើយក្រុមហ៊ុន Merck កំពុងរៀបចំផលិត ១០ លានដូសនៅត្រឹមចុងឆ្នាំនេះ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុន Pfizer កំពុងអភិវឌ្ឍថ្នាំប្រឆាំងមេរោគពីរប្រភេទ ដោយផ្អែកលើការព្យាបាលដែលត្រូវបានបង្កើតឡើងសម្រាប់រោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវឬជំងឺ SARS ដែលផ្ទុះឡើងក្នុងឆ្នាំ២០០២។ ថ្នាំទាំងនេះ ត្រូវបានផលិតឡើងសម្រាប់អ្នកជំងឺមានរោគសញ្ញាស្រាលទៅមធ្យម ដែលមិនតម្រូវឲ្យចូលព្យាបាលនៅមន្ទីរពេទ្យ។
ទិន្នន័យដំបូងពីការសាកល្បងព្យាបាល ត្រូវបានគេរំពឹងថានឹងបោះពុម្ពផ្សាយនៅចន្លោះខែតុលាដល់ខែធ្នូ ហើយការព្យាបាលអាចចាប់ផ្តើមនៅដើមឆ្នាំក្រោយ។

ចំណែកក្រុមហ៊ុនឪសថជប៉ុន ក៏កំពុងធ្វើការស្រាវជ្រាវអំពីវិធីព្យាបាលមេរោគ ដោយប្រើថ្នាំលេបផងដែរ។ ក្រុមហ៊ុន Shionogi របស់ជប៉ុន បានចាប់ផ្តើមការសាកល្បងដំណាក់កាលទី ១ សម្រាប់ថ្នាំគ្រាប់ការពារមេរោគកូវីដកាលពីខែកក្កដា។ ខ្លួនមានគោលបំណង ចាប់ផ្តើមការសាកល្បងព្យាបាលទ្រង់ទ្រាយធំក្នុងឆ្នាំនេះ ហើយគ្រោងនឹងនាំយកការព្យាបាលទៅកាន់ទីផ្សារនៅត្រឹមចុងឆ្នាំ២០២២។
រីឯក្រុមហ៊ុន Chugai Pharmaceutical បានទទួលសិទ្ធិអភិវឌ្ឍន៍និងទីផ្សារនៅប្រទេសជប៉ុន សម្រាប់ថ្នាំប្រឆាំងវីរុស ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Roche។ ការព្យាបាលអាចអនុញ្ញាតនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asia Nikkei
ចុចអាន៖ វៀតណាម ទទួលជោគជ័យ ផលិតវ៉ាក់សាំងកូវីដ មានប្រសិទ្ធភាពជាង ៩០ភាគរយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


