ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល រកឃើញថា វ៉ាក់សាំងដូសទី ៣ មានសុវត្ថិភាពខ្លាំងក្នុងចំណោមកុមារ
ក្រសួងសុខាភិបាលអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ៣ បានបង្កឲ្យមានករណីជំងឺរលាកសាច់ដុំបេះដូងតែមួយករណីប៉ុណ្ណោះ ក្នុងចំណោមកុមារអាយុក្រោម ១៩ ឆ្នាំ ។

រហូតមកដល់បច្ចុប្បន្ននេះ យុវជនអ៊ីស្រាអែលប្រហែល ១១៧,០០០ នាក់ដែលភាគច្រើនមានអាយុពី ១៦ ទៅ ១៩ ឆ្នាំបានទទួលការចាក់វ៉ាក់សាំងដូសទី ៣ ។
សម្រាប់ការប្រៀបធៀបនេះ ក្មេងប្រុស ៤៥ នាក់ និងក្មេងស្រី ៣ នាក់អាយុក្រោម ១៩ ឆ្នាំនៅអ៊ីស្រាអែលបានទទួលរងពីជំងឺរលាកសាច់ដុំបេះដូង បន្ទាប់ពីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ២ ខណៈការចាក់ដូសទី ៣ នេះមានតែមួយករណីប៉ុណ្ណោះ ។

របាយការណ៍បានបន្ថែមថា ក្នុងចំណោមមនុស្សទាំងអស់ដែលបានចាក់វ៉ាក់សាំងដូសទី ៣ នៅអ៊ីស្រាអែល មានអត្រាទាបនៃផលប៉ះពាល់ ដូចជា អស់កម្លាំង និងខ្សោយ បើប្រៀបធៀបទៅនឹងការចាក់ដូសទី ១ និងទី ២ ។
លើសពីនេះទៀត មានតែ ២៥ ករណីនៃផលប៉ះពាល់ធ្ងន់ធ្ងរ បន្ទាប់ពីទទួលបានវ៉ាក់សាំងដូសទី ៣ ត្រូវបានគេរាយការណ៍ក្នុងចំណោមប្រជាជនជាង ៣.៣ លាននាក់ ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី ៣ នៅក្នុងប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


