ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ អ៊ីស្រាអែល ត្រៀមចាក់វ៉ាក់សាំងកូវីដដូសទី ៤
សារព័ត៌មាន The Times of Israel បានរាយការណ៍ថា លោក Salman Zarka ប្រធានគណៈកម្មការទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ របស់ប្រទេសអ៊ីស្រាអែល បានប្រកាសថា ប្រទេសនេះគួរតែចាប់ផ្តើមរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ៤ ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលានោះឡើយ ។

ទន្ទឹមនោះ លោកបានប្រាប់វិទ្យុសាធារណៈ Kan ថា “ដោយសារមេរោគនៅតែនៅទីនេះ យើងក៏ត្រូវត្រៀមខ្លួនសម្រាប់ការចាក់វ៉ាក់សាំងដូសទី ៤ ដែរ” ។
លោក Zarka ក៏បានលើកឡើងផងដែរថា ការចាក់ដូសជំរុញគឺអាចជួយបង្កើនប្រសិទ្ធភាពទប់ស្កាត់ការឆ្លងបានល្អបំផុត ពិសេសការពារវីរុសបំប្លែងខ្លួនថ្មីដូចជា វីរុសបំប្លែងខ្លួនឥណ្ឌា Delta ជាដើម ។

លោកបានកត់សម្គាល់ថា “នេះគឺជាជីវិតរបស់យើង អំឡុងរលកនៃការឆ្លងរាតត្បាត” ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រជនជាតិអ៊ីស្រាអែលជាង ២.៥ លាននាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ៣ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ីស្រាអែល នឹងសាកល្បងវិធីព្យាបាលថ្មីចំពោះអ្នកជំងឺកូវីដធ្ងន់ធ្ងរ
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២២ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


