ព័ត៌មានអន្ដរជាតិ
ប្រទេសអឺរ៉ុប២នេះ មានវ៉ាក់សាំងគ្រប់គ្រាន់ តែចាក់ដល់ពលរដ្ឋបានតិចទៅវិញ
មនុស្សធំពេញវ័យជិត៣ភាគ៤បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ពេញដូស សហភាពអឺរ៉ុបជាអ្នកដឹកនាំពិភពលោកមួយនៅក្នុងការចាក់វ៉ាក់សាំង។ ប៉ុន្តែសាច់រឿងគួរឲ្យចាប់អារម្មណ៍កំពុងបិទបាំងការពិត ដែលការដាក់ឲ្យដំណើរការមិនស្មើគ្នាទូទាំងទ្វីប។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអឺរ៉ុប(ECDC)បានបង្ហាញថា ប្រទេសមួយចំនួនដូចជា អៀរឡង់ ម៉ាល់តា ព័រទុយហ្កាល់ និងដាណឺម៉ាកជិតសម្រេចបាននូវការចាក់វ៉ាក់សាំងជាសកល ដែលមានអត្រាចាក់ប្រហែលជា៩០%ហើយ។ ផ្ទុយទៅវិញ ប្រទេសរ៉ូម៉ានីនិងប៊ុលហ្គារីទើបចាក់វ៉ាក់សាំងដល់ប្រជាជនពេញដូសបានត្រឹម៣៣% និង២២%ប៉ុណ្ណោះ។
បញ្ហាមិនមែនដោយសារខ្វះវ៉ាក់សាំងទេ។ ប្រទេសអឺរ៉ុបទាំងអស់មានលទ្ធភាពទទួលបានវ៉ាក់សាំងដូចគ្នាដែលទទួលបានការអនុម័តដោយអឺរ៉ុបមានវ៉ាក់សាំង Pfizer/BioNTech, Moderna, AstraZeneca និង Johnson & Johnson។

ប្រទេសនីមួយៗមានសេរីភាពដើម្បីទទួលបានវ៉ាក់សាំងផ្សេងដែរ។ ជាឧទាហរណ៍ ប្រទេសហុងគ្រីទទួលបានវ៉ាក់សាំងរុស្ស៊ី Sputnik ដើម្បីចាក់ឲ្យប្រជាជនរបស់ខ្លួន។
លោក Ivan Krastev អ្នកវិទ្យាសាស្ត្រនយោបាយប៊ុលហ្គារី និងជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាអឺរ៉ុបស្តីពីទំនាក់ទំនងអន្តរជាតិបាននិយាយថា ៖«ពួកគេមានវ៉ាក់សាំង។ អ្នកណាចង់ចាក់ គឺអាចចាក់បានតាមចិត្ត»។
លោក Krastev បន្តថា ផ្ទុយទៅវិញ ប៊ុលហ្គារីជួបបញ្ហាស្ទាក់ស្ទើរយ៉ាងខ្លាំងក្នុងការចាក់វ៉ាក់សាំងដែលបង្កឲ្យមានអស្ថិរភាពគោលនយោបាយ ទ្រឹស្តីឃុំឃិត និងកង្វះជំនឿនៅក្នុងអាជ្ញាធរ។
«មានការមិនពេញចិត្តកម្រិតខ្ពស់ ហើយមានទាំងនៅប៊ុលហ្គារី និងរ៉ូម៉ានី។ សូម្បីតែសហគមន៍វេជ្ជសាស្ត្រដូចជាក្រុមវេជ្ជបណ្ឌិត គិលានុប្បដ្ឋាក ក៏មានច្រើនស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងដែរ ដូច្នេះហើយបានថា គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេដែលសង្គមទាំងមូលស្ទាក់ស្ទើរទទួលវ៉ាក់សាំងនោះ»។ លោកបានបញ្ជាក់។
រ៉ូម៉ានី និងប៊ុលហ្គារី បានជួបវិបត្តិនៃការផ្ទុះកូវីដ-១៩សាជាថ្មីចាប់ពីដើមខែកញ្ញាមក។ រ៉ូម៉ានីមានអ្នកឆ្លងថ្មីជាង៤៥០០០នាក់ និងស្លាប់ជាង៨០០នាក់ក្នុងមួយសប្តាហ៍គិតត្រឹមថ្ងៃអាទិត្យមុន ដែលនេះប្រហែលជាកម្រិតស្មើនឹងចំនួនឆ្លងខ្លាំងក្នុងរលកទី២កាលពីខែមេសា។
ECDC បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋដែលមានអត្រាចាក់វ៉ាក់សាំងទាបកំពុងប្រឈមហានិភ័យនៃការឆ្លងកើនឡើងចូលមន្ទីរពេទ្យ និងស្លាប់ បន្ទាប់ពីវិធានការសង្គមត្រូវបានបន្ធូរបន្ថយ។
«ស្ថិតក្នុងសេណារីយ៉ូបែបនេះ ដោយសារតែលំហូចូលមេរោគខ្ពស់ ប្រជាជនដែលងាយរងគ្រោះចាក់វ៉ាក់សាំងពេញហើយក៏ដោយ ក៏នៅតែប្រឈមនឹងការឆ្លង ហើយវិវត្តទៅធ្ងន់ធ្ងរក៏មាន»។ ECDC បាននិយាយនៅក្នុងការវាយតម្លៃហានិភ័យកូវីដចុងក្រោយបំផុតរបស់ខ្លួន។ ភ្នាក់ងារនេះបានជំរុញឲ្យបណ្តាប្រទេសដែលមានបញ្ហារឿងចាក់វ៉ាក់សាំងព្យាយាមយល់ថា ហេតុអ្វីបានជាប្រជាជនរបស់ខ្លួននៅតែស្ទាក់ស្ទើរ ហើយបន្ទាប់មកត្រូវដោះស្រាយបញ្ហា។
ប៊ុលហ្គារីនឹងរៀបចំការបោះឆ្នោតសភាលើកទី៣ឆ្នាំនេះក្នុងខែវិច្ឆុកា។ ការបោះឆ្នោតពីរលើកកន្លងមកនៅខែមេសា និងខែកក្កដា។ ជាលទ្ធផល ប្រទេសជាប់គាំងរឿងឃោសនាបោះឆ្នោតជាងការផ្សព្វផ្សាយវ៉ាក់សាំង។
ចំណែករដ្ឋាភិបាលរ៉ូម៉ានីបានស្តីបន្ទោសចំពើការចាក់វ៉ាក់សាំងទាបរបស់ខ្លួនបណ្តាលមកពីព័ត៌មានក្លែងក្លាយ និងទ្រឹស្តីឃុំឃិតដែលកំពុងរាលដាលខ្លាំងតាមអនឡាញ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


