ព័ត៌មានអន្ដរជាតិ
តាលីបង់ ទទួលស្គាល់ជួបបញ្ហាឈឺក្បាលជាច្រើន ពេលគ្រប់គ្រង អាហ្វហ្គានីស្ថាន
រយៈពេល ២ ខែ បន្ទាប់ពីការកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន ក្រុមតាលីបង់កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ខណៈក្រុមឥស្លាមនិយមមួយនេះបាននិងកំពុងព្យាយាមបង្កើតទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ ។

ទន្ទឹមនោះ តំណាងតាលីបង់បានជួបគណៈប្រតិភូរដ្ឋាភិបាលអាមេរិកនៅប្រទេសកាតាកាលពីដើមខែនេះ ហើយវាគឺជាកិច្ចពិភាក្សាជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីក្រុមនេះដណ្តើមបានរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាននៅថ្ងៃទី ១៥ ខែសីហា ។ ប៉ុន្តែទោះជាយ៉ាងណាពេលនេះ តាលីបង់ត្រូវតែដោះស្រាយបញ្ហាបន្ទាន់ជាច្រើនទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខ ។
សេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថានកំពុងមានភាពច្របូកច្របល់ ដោយសារតែទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់រដ្ឋាភិបាលនៅតែត្រូវបានបង្កក ។

នៅថ្ងៃទី ៨ ខែតុលា មនុស្សជាង ៤០ នាក់បានស្លាប់ ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារឥស្លាមមួយកន្លែងនៅភាគខាងជើងទីក្រុង Kunduz ខណៈក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ។
លើសពីនេះ ការប៉ាន់ប្រមាណមួយបង្ហាញថា ការប្រយុទ្ធគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ខំមនុស្ស ៣.៥ លាននាក់ចេញពីផ្ទះរបស់ពួកគេ ហើយបានធ្វើឲ្យពួកគេផ្លាស់ទីលំនៅក្នុងប្រទេស ។ ទន្ទឹមនោះការព្រួយបារម្ភកំពុងកើនឡើងលើកង្វះស្បៀងអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃអាចឈានដល់កម្រិតធ្ងន់ធ្ងរបំផុតនៅរដូវរងា ។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលបណ្តោះអាសន្នតាលីបង់កំពុងអំពាវនាវឲ្យសហគមន៍អន្តរជាតិញែកស្ថានភាពមនុស្សធម៌ចេញពីបញ្ហានយោបាយ និងបន្តផ្តល់ការគាំទ្រដល់អាហ្វហ្គានីស្ថាន ។
ប៉ុន្តែវាមិនច្បាស់ទេថាតើប្រទេសនេះ អាចទទួលបានជំនួយគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ខ្លួនឬយ៉ាងណានោះ ខណៈប្រទេសជាច្រើននៅតែមិនទាន់ទទួលស្គាល់ក្រុមនេះនៅឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


