ព័ត៌មានអន្ដរជាតិ
មិនជាប់ឆ្នោតមែន តែអតីតប្រធានាធិបតីអាមេរិក ៩ រូបនេះ ឡើងកាន់តំណែងយ៉ាងរំភើយ
ប្រធានាធិបតីអាមេរិកខ្លះ បានឡើងកាន់តំណែងក្នុងកាលៈទេសៈពិសេសមួយ ដោយមិនបានជាប់ឆ្នោត ឬត្រូវបានចាត់តាំងណាមួយឡើយ។
តើអតីតប្រធានាធិបតីអាមេរិកខ្លះ បានឡើងកាន់តំណែងដោយមិនបានបោះឆ្នោតទទួលស្គាល់ និងទទួលមរណភាពនៅឆ្នាំណា ក្រោយបញ្ចប់អាណត្តិរបស់ខ្លួន។
ខាងក្រោមនេះប្រធានាធិបតីអាមេរិក ៩ រូបដែលមិនធ្លាប់ជាប់ឆ្នោតសោះ៖
១ John Tyler ៧១ ឆ្នាំ (១៧៩០-១៨៦២) គណបក្សឈ្មោះ Whig Party

ជាប្រធានាធិបតីទី ១០ និងដំបូងបង្អស់នៅសហរដ្ឋអាមេរិក ដែលត្រូវបានឡើងកាន់តំណែងនៅខែ មេសា ឆ្នាំ ១៨៤១ ក្នុងរយៈពេល ៣២ ថ្ងៃ។
២ Millard Fillmore ៧៤ ឆ្នាំ ( ១៨០០-១៨៧៤) គណបក្ស Know Nothing

ជាប្រធានាធិបតីទី ១៣ ឡើងកាន់តំណែងនៅថ្ងៃទី ១០ ខែកក្កដា ១៨៥០ – ៣ មីនា ឆ្នាំ ១៨៥៣ ។
៣ Andrew Johnsonអាយុ ៦៦ ឆ្នាំ (១៨០៨-១៨៧៥) គណបក្សឈ្មោះ ប្រជាធិបតេយ្យ

ប្រធានាធិបតីទី ១៧ ឡើងកាន់តំណែង នៅថ្ងៃទី ១៥ មេសា ១៨៦៥ ដល់ថ្ងៃ ៤ មីនា ឆ្នាំ ១៨៦៩។
៤ Chester A. Arthur ៥៧ ឆ្នាំ (១៨២៩-១៨៨៦) គណបក្សឈ្មោះសាធារណរដ្ឋ

ប្រធានាធិបតីទី ២១ ឡើងកាន់តំណែង នៅថ្ងៃទី ២០ កញ្ញា ១៨៨១ ដល់ថ្ងៃ៤ មីនា ១៨៨៥។
៥ Theodore Roosevelt ៦០ ឆ្នាំ (១៨៥៨-១៩១៩ ) គណបក្ស សាធារណរដ្ឋ

លោកជាប្រធានាធិបតីទី ២៦ ឡើងកាន់តំណែង នៅថ្ងៃទី ១៤ កញ្ញា ១៩០១ ដល់ ៤ មីនា ១៩០៩។
៦ Calvin Coolidge ៦០ ឆ្នាំ (១៨៧២-១៩៣៣) គណបក្ស សាធារណរដ្ឋ

ប្រធានាធិបតីទី ៣០ ឡើងកាន់តំណែងនៅថ្ងៃទី ២ សីហា ១៩២៣ ដល់ ៤ មីនា ១៩២៩។
៧ Harry S. Truman ៨៨ ឆ្នាំ (១៨៨៤-១៩៧២)

ប្រធានាធិបតីទី ៣៣ ឡើងកាន់តំណែងនៅថ្ងៃទី ១២ មេសា ១៩៤៥ ដល់ ២០ មករា ១៩៥៣។
៨ Lyndon B. Johnson ៦៤ ឆ្នាំ (១៩០៨-១៩៧៣) គណបក្ស ប្រជាធិបតេយ្យ

ប្រធានាធិបតីទី ៣៦ ឡើងកាន់តំណែងនៅថ្ងៃទី ២២ វិច្ឆិកា ១៩៦៣ ដល់ ២០ មករា ១៩៦៩។
៩ Gerald Ford ៩៣ឆ្នាំ (១៩១៣-២០០៦) គណបក្ស សាធារណរដ្ឋ

Ford ក៏ស្ថិតក្នុងចំណោមប្រធានាធិបតីដែលមានអាណត្តិតិចជាងមួយ ដែលបានឈរឈ្មោះសម្រាប់អាណត្តិទីពីរ ប៉ុន្តែត្រូវបានបដិសេធ ដោយអ្នកបោះឆ្នោត។ លោកឡើងកាន់តំណែងនៅថ្ងៃទី៩ សីហា ១៩៧៤ – ២០ មករា ១៩៧៧៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពូលមហាសេដ្ឋីក្មេងជាងគេទាំង ១០ នៅអាមេរិក ដែលនាំលុយវាល់លាននៅឆ្នាំ ២០២២
ចុចអាន៖កំពូលម៉ាកយីហោសំលៀកបំពាក់ថ្លៃបំផុតទាំង១០ ជា Brands លំដាប់ពិភពលោក
ចុចអាន៖កំពូលប៊ិចថ្លៃកប់ពពកសឹងមិនគួរឲ្យជឿ ១ឆ្នាំផលិតតែម្ដង ហើយតែមួយប៉ុណ្ណោះ!
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


