កំពូលម៉ាកយីហោសំលៀកបំពាក់ថ្លៃបំផុតទាំង១០ ជា Brands លំដាប់ពិភពលោក
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

កំពូលម៉ាកយីហោសំលៀកបំពាក់ថ្លៃបំផុតទាំង១០ ជា Brands លំដាប់ពិភពលោក

បានផុស

នៅ

ខណៈពេលដែលសំលៀកបំពាក់ គឺជាតម្រូវការចាំបាច់ វាក៏បានក្លាយជាវត្ថុប្រណីត របស់អ្នកមានលុយវាល់លាន​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះ ជាកំពូលម៉ាកយីហោប្រណិតៗថ្លៃកប់ពពកក្នុងមួយឈុតៗ៖

១ Louis Vuitton

ជាមួយនឹងគោលនយោបាយ​អាជីវកម្ម​ដ៏រឹងមាំ​ Louis Vuitton កំពុង​ផ្ដល់​អំណាច​ដល់​ទីផ្សារ​សម្លៀកបំពាក់។ យីហោ​នេះ​មាន​ម៉ាកសំលៀកបំពាក់​ថ្លៃ​បំផុត​នៅលើពិភពលោក។ ផលិតផល​របស់​ពួកគេ​ទាំងអស់​មាន​លក្ខណៈ​ពិសេស​ផ្ទាល់ខ្លួន​ ​ទោះបី​ជា​មិនមាន​ការ​បញ្ចុះ​តម្លៃ​លើ​ផលិតផល​ណា​មួយ​ក៏ដោយ ក៏ពួកគេ​មិន​បាត់បង់​កិត្តិនាម​ដែរ។ ក្រុមហ៊ុន Louis Vuitton ផ្តល់ជូននូវកាបូប​របស់​អតិថិជន ដែលត្រូវបានផលិតដោយដៃផ្ទាល់​ជាមួយ​នឹង​សម្ភារៈ​ល្អបំផុត។ ប្រសិនបើផលិតផលលក់សល់ ​នោះពួកគេនឹងដុត ឬរុះរើផលិតផលទាំងអស់ចោល ​ដើម្បីរក្សា​ចំណាត់ថ្នាក់​តម្លៃ​និង​គុណភាព​ផលិតផលជានិច្ច។ ប៉ុន្តែ​បើ​តាមដឹង Louis Vuitton មិន​ដែល​លក់​ផលិតផល​ខ្លួន​ឲ្យ​សល់​ឡើយ។

២ Dior

ក្រុមហ៊ុន​ទំនិញប្រណីតបារាំង Christian Dior ក្នុងរយៈពេលខ្លីបានកើនឡើងម្តងទៀតនៅឆ្នាំ ២០២១ ដោយទទួលបាន ១ ពិន្ទុលើចំណាត់ថ្នាក់ម៉ាកប្រណីត​ល្អបំផុត​ តាមអ៊ីនធឺណិត។ Dior ទទួលបានចំណាត់ថ្នាក់លេខ ៤ ដោយសារការពិសោធន៍​តាមអ៊ិនធរណេត ​ការធ្វើមូលដ្ឋានីយកម្ម​សម្រាប់ទីផ្សារប្រទេសចិន ការប្រមូលផ្តាច់មុខនិងផលិតផលផលិតផលសម្រស់លំដាប់កំពូល។ Dior គឺជាម៉ាកប្រណីតដំបូងគេ ដែលផ្សព្វផ្សាយផលិតផលប្រណីតរបស់ខ្លួននៅលើ WeChat , Moments កាលពីឆ្នាំ ២០១៥។ នៅខែ មិថុនា ឆ្នាំ ២០២០ ហាងលក់សំលៀកបំពាក់ទាន់សម័យ​របស់បារាំងនេះ​ បានបើកដំណើរការនៅវេបសាយចិន Tmall ផ្លូវការ សម្រាប់ផលិតថែរក្សាស្បែក គ្រឿង​សំអាងនិងទឹកអប់។

Versace

ម៉ាកថ្លៃបំផុតមួយនៅលើពិភពលោក Versace ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៨ ។ គំនិតរបស់ Gianni Versace អ្នករចនាអ៉ីតាលីនេះ បានបង្កើតសម្លៀកបំពាក់ពីក្រណាត់ ​ច្នៃប្រឌិតដូចជា​សំណាញ់ដែក។ Gianni Versace ត្រូវបានស្លៀកដោយ Elizabeth Taylor, Jennifer Lopez និងម្ចាស់ក្សត្រី Diana ។

៤ Chanel

យីហោបារាំងដែលបង្កើតឡើងដោយ Gabrielle “Coco” នេះ បង្កើតក្នុងឆ្នាំ ១៩០៩ មានភាពល្បីល្បាញ​ដោយសារឈុតរោមចៀម​ដ៏​ឆើតឆាយ និងកាបូបស្បែកធ្វើពីស្បែក។ របស់ថ្លៃបំផុតរបស់ម៉ាក Chanel គឺកាបូបបុរាណ Diamond Forever ដែលមានតម្លៃជាង ២០ ម៉ឺនផោន។

Prada

កាបូបបុរាណ Prada បានផ្លាស់ប្តូរសំណាង ហើយនាំយកភាពល្បីល្បាញឲ្យដល់យីហោ។ Prada បានចាប់ផ្តើមផលិតផលថ្មី ដែលមានស្លាកយីហោសម្រាប់អតិថិជនវ័យក្មេងឈ្មោះ Miu Miu។ អ្នកជំនួញជនជាតិអ៉ីតាលី Chiara Ferragni បានចូលរួមក្នុងកម្មវិធី​សប្តាហ៍ម៉ូត​ទីក្រុងមីឡានឆ្នាំ ២០១៨ ជាមួយកាបូបស្បែកម៉ាក Prada ។ ចំណែកអ្នកមានឥទ្ធិពលធំ ៗ ជាច្រើនដូចជា Bella Hadid, Kaia Gerber, Rita Ora និង Hailee Steinfeld ក៏​ស្ថិតនៅ​ក្នុង​បញ្ជី​អ្នក​គាំទ្រ​យីហោ​មួយ​នេះ​ដែរ។

៦ Yves Saint Laurent

យីហោប្រេនបារាំងដ៏ល្បីល្បាញនេះ ត្រូវបានគេស្គាល់ដោយសារផលិតផលសម្រស់ ​ក៏ដូចជាឈុតអាវយឺត​ដ៏ឡូយនិងស្ទីល androgynous។ ម៉ាកយីហោនេះត្រូវបានបង្កើតឡើងដោយ Yves Saint Laurent និងដៃគូរបស់គាត់​ឈ្មោះ Pierre Bergé ក្នុងឆ្នាំ ១៩៦១ ។

Giorgio Armani

បង្កើតឡើងដោយលោក Giorgio Armani ក្នុងឆ្នាំ ១៩៧៥ យីហោ​អ៊ីតាលី​មួយនេះ​ បានពង្រីកខ្លួនរួមមាន Emporio Armani, Armani Collezioni, Armani Jeans, Armani Exchange និង Armani Prive ។

៨ Ralph Lauren

បង្កើតឡើងក្នុងឆ្នាំ ១៩៦៧ ដោយអ្នករចនាម៉ូដជនជាតិអាមេរិក ឈ្មោះ Ralph Lauren ស្លាកយីហោនេះមាន​ខ្សែប្រណិតជាច្រើន។ ឈុត Ralph Lauren គឺជាម៉ាករបស់បុរសថ្លៃបំផុត ​ខណៈដែលស៊េរី Collection គឺផ្តាច់មុខ​បំផុតក្នុងចំណោមជួរស្ត្រី​របស់​ពួកគេ។ Polo Ralph Lauren ដ៏ល្បីល្បាញ មានលក្ខណៈពិសេសដូចជា សម្លៀកបំពាក់បែបស្ទីល Ivy League ទឹកអប់ និងគ្រឿងប្រើប្រាស់​ក្នុងផ្ទះជាដើម។

Gucci

ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធជិត ៧ ពាន់លានដុល្លារ និងម៉ាកយីហោ ១២,៧ ពាន់លានដុល្លារ Gucci បានក្លាយជាអ្នកនាំមុខគេក្នុងឧស្សាហកម្មម៉ូដ តាំងពីយូរណាស់មកហើយ។ យីហោនេះទទួលបានឋានៈស្មើនឹងវត្ថុបុរាណ និងជានិមិត្តរូបដោយសារតែផលិតផល​លំដាប់ខ្ពស់របស់ខ្លួន។ តារាហូលីវូដនិងតារាអន្តរជាតិជាច្រើន ត្រូវបានគេ​ឃើញលេចធ្លោរ៉ូបរចនាម៉ូដពី Gucci ដូចជា Salma Hayek, Harry Styles, Blake Lively, and Rihanna។

១០ Dolce & Gabbana

គំនិតច្នៃប្រឌិតរបស់ Domenico Dolce និង Stefano Gabbana នៃយីហោអ៊ីតាលីនេះ​ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៥។ ចាប់តាំងពីពេលនោះមក ពួកគេបានបែងចែកពីសំលៀកបំពាក់ស្ត្រី​ គ្រឿងអលង្ការ ទឹកអប់​ កាបូប ស្បែកជើង នាឡិកា និង​វ៉ែនតា ផ្សេងគ្នាទាំងអស់។

របស់ថ្លៃបំផុតនៅ Dolce & Gabbana គឺជារ៉ូបពណ៌ក្រហមលាយឈាម​ជាមួយ​អង្កាំចំនួន ១២ ដែល​ជារបស់ថ្លៃបំផុត​គឺ ៣២,០០០ ដុល្លារនិង​អាវក្រៅ​របស់បុរស ១៣,០០០ ដុល្លារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កំពូលប៊ិចថ្លៃកប់ពពកសឹងមិនគួរឲ្យជឿ ១ឆ្នាំផលិតតែម្ដង ហើយតែមួយប៉ុណ្ណោះ!

ចុចអាន៖ដឹងតម្លៃពានរង្វាន់នេះហើយ​ អ្នកអាចនឹងឈប់ឆ្ងល់ មូលហេតុដែលកីឡាករម្នាក់ៗតែងចង់បានជាកម្មសិទ្ធ

ចុចអាន៖ប្រវត្តិមហាសេដ្ឋីលុយវាល់លាន​ មានជាងគេនៅអារ៉ាប៊ីសាអូឌីត ម្ចាស់ក្លឹបថ្មីរបស់សារិកាព្រៃ Newcastle

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services