Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះករណីឆ្លងកូវីដថ្មីភ្លាម ចិន ចាត់វិធានការតឹងរ៉ឹង ដោយមិនបង្អង់យូរ

បានផុស

នៅ

អាជ្ញាធរចិនបានលុបចោលជើងហោះហើររាប់រយ បិទសាលារៀននិងបង្កើនការធ្វើតេស្តិ៍ទ្រង់ទ្រាយធំនៅថ្ងៃព្រហស្បតិ៍ទី ២១ ខែតុលានេះ ដើម្បីព្យាយាមទប់ស្កាត់ការផ្ទុះឡើងថ្មីនៃជំងឺកូវីដ-១៩ ដែលជាប់ទាក់ទងនឹងអ្នកទេសចរមួយក្រុម។

ទីក្រុងប៉េកាំង បានប្រកាន់ខ្ជាប់នូវវិធីសាស្រ្តទប់ស្កាត់កូវីដដ៏ម៉ឺងម៉ាត់ ជាមួយការបិទព្រំដែននិងការបិទខ្ទប់គោលដៅយ៉ាងតឹងរ៉ឹង បើទោះបីជាប្រទេសដទៃទៀតកំពុងព្យាយាមបន្ធូរបន្ថយការរឹតត្បិតក៏ដោយ។

ជារឿយៗ ការផ្ទុះករណីឆ្លងក្នុងសហគមន៍ត្រូវបានលុបបំបាត់ ប៉ុន្តែនៅពេលដែលប្រទេសចិនបានកត់ត្រាករណីថ្មីចំនួន ៥ ថ្ងៃជាប់ៗគ្នាដែលភាគច្រើននៅតំបន់ភាគខាងជើងនិងភាគពាយ័ព្យ អាជ្ញាធរបានពង្រឹងការត្រួតពិនិត្យលើមេរោគកូវីដ-១៩។

ការផ្ទុះឡើងចុងក្រោយនេះ គឺជាប់ទាក់ទងទៅនឹងប្តីប្រពន្ធវ័យចំណាស់មួយគូ ដែលស្ថិតនៅក្នុងចំណោមអ្នកទេសចរជាច្រើននាក់។ ពួកគេបានចាប់ផ្តើមនៅសៀងហៃ មុនពេលហោះហើរទៅកាន់ទីក្រុង Xi’an ខេត្ត Gansu និងតំបន់ម៉ុងហ្គោលីខាងក្នុង។

ករណីរាប់សិប ត្រូវបានផ្សារភ្ជាប់ទៅនឹងការធ្វើដំណើររបស់ពួកគេ ដោយមានទំនាក់ទំនងជិតស្និទ្ធនៅក្នុងខេត្តនិងតំបន់យ៉ាងហោចណាស់ប្រាំ រួមទាំងរដ្ឋធានីប៉េកាំងផងដែរ។

China has valuable lessons for the world in how to fight Covid-19 |  Financial Times

ជាការឆ្លើយតប រដ្ឋាភិបាលក្នុងតំបន់បានដាក់ចេញនូវការធ្វើតេស្តទ្រង់ទ្រាយធំ និងបានបិទទីតាំងទេសចរណ៍ សាលារៀននិងកន្លែងកម្សាន្តនានានៅក្នុងតំបន់ដែលរងផលប៉ះពាល់ ព្រមទាំងបានដាក់ចេញនូវវិធានការបិទខ្ទប់ផងដែរ។

តំបន់មួយចំនួនរួមទាំង Lanzhou នៅភាគពាយ័ព្យប្រទេសចិន បានប្រាប់អ្នកស្រុកកុំចាកចេញបើមិនចាំបាច់។ អ្នកដែលចង់ចាកចេញ ត្រូវតែបង្ហាញលទ្ធផលតេស្តកូវីដ អវិជ្ជមាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិន ព្រមានផ្ទុះ “ជំងឺរាតត្បាតភ្លោះ” នៅរដូវរងានេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម