ព័ត៌មានអន្ដរជាតិ
គំនូររបស់វិចិត្រករ Picasso ដាក់ដេញថ្លៃបានតម្លៃ ១០៨,៩ លានដុល្លារ នៅ Las Vegas
ស្នាដៃចំនួន ១១ ដោយលោក Pablo Picasso ត្រូវបានលក់ក្នុងតម្លៃជាង ១០៨,៩ លានដុល្លារ ក្នុងការដាក់ដេញថ្លៃមួយនៅ Sotheby’s នៅ Las Vegas កាលពីថ្ងៃសៅរ៍។

ស្នាដៃទាំងនោះ បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សណ្ឋាគារ និងកាស៊ីណូ Bellagio ដែលត្រូវបានគេស្គាល់ថា ជាកន្លែងដ៏ធំសម្រាប់ការប្រមូលសិល្បៈដ៏ទូលំទូលាយ និងដើម្បីរំលឹកដល់ខួបកំណើតគម្រប់ ១៤០ ឆ្នាំរបស់វិចិត្រករជនជាតិអេស្ប៉ាញ លោក Pablo Picasso ។
ការប្រមូលដាក់ឲ្យដេញថ្លៃនេះមានដូចជា “Femme au beret rouge-orange” (ស្ត្រីដែលមានមួកក្រហម-ទឹកក្រូច) ដែលជារូបចុងក្រោយមួយរបស់វិចិត្រករ Marie-Therese Walter ដែលគាត់បានចាប់ផ្ដើមមានទំនាក់ទំនងស្នេហានៅពេលនាងមានអាយុ ១៧ ឆ្នាំ។

វាត្រូវបានលក់ក្នុងតម្លៃជិត ៤០.៥ លានដុល្លារ បន្ទាប់ពីតម្លៃចាប់ផ្តើមត្រូវបានប៉ាន់ប្រមាណពី ២០ លានដុល្លារទៅ ៣០ លានដុល្លារ។ Sotheby’s បាននិយាយនៅក្នុងធ្វីតធឺថា “គំនូរនេះត្រូវបានលាបពណ៌ក្នុងខែ មករា ឆ្នាំ ១៩៣៨ រូបគំនូររបស់ muse Marie-Therese Walter គឺជាសមិទ្ធផលដ៏អស្ចារ្យមួយ ចំពេលដែល Picasso មានការបំផុសគំនិត និងផលិតភាព” ។
ដោយឡែកក៏មានរូបគំនូរចំនួន២ពីឆ្នាំចុងក្រោយនៃជីវិតរបស់វិចិត្រកររូបនេះ ក៏ត្រូវបានលក់ផងដែរដូចជា៖” Homme et enfant” (បុរស និងកុមារ) ក្នុងតម្លៃ ២៤.៤ លានដុល្លារ និង “Buste d’homme” (Bust of Man) ក្នុងតម្លៃ ៩.៥លានដុល្លារ ដែលលក់ក្រោមការប៉ាន់ស្មានរបស់វាចាប់ផ្ដើម តម្លៃ ១០ លាន។

ស្នាដៃផ្សេងទៀតដែលត្រូវបានលក់ រួមមាន សេរ៉ាមិច ស្នាដៃជាច្រើននៅលើក្រដាស និងរូបគំនូរជីវចលមួយចំនួនផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៧ កន្លែងនៅសហរដ្ឋអាមេរិក ល្បីមានខ្មោចលងសាហាវ អ្នកធ្លាប់ចូលសឹងគ្មានជីវិតមកវិញ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


