ព័ត៌មានអន្ដរជាតិ
ឥណ្ឌា បាញ់មីស៊ីលផ្លោងរយៈចម្ងាយ ៥ ពាន់គីឡូម៉ែត្រ ព្រមាន ចិន
ប្រទេសឥណ្ឌាបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពនុយក្លេអ៊ែរពីកោះឆ្នេរមួយក្នុងឈូងសមុទ្រ Bengal ។

មីស៊ីលប្រភេទ AGNI-V ប្រើម៉ាស៊ីនប្រេងឥន្ធនៈសូលីត ហើយអាចបាញ់ដល់គោលដៅត្រឹមត្រូវបានចម្ងាយ ៥,០០០ គីឡូម៉ែត្រ ។
ក្រសួងការពារជាតិឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់សាកល្បងដ៏ជោគជ័យនេះ គឺស្របតាមគោលនយោបាយប្តេជ្ញាចិត្តរបស់ខ្លួន បន្ទាប់ពីវាត្រូវបានបាញ់សាកល្បងលើកចុងក្រោយក្នុងឆ្នាំ ២០១៨ ។

ទន្ទឹមនោះ ការសាកល្បងនេះកើតឡើង ចំពេលដែលឥណ្ឌាកំពុងមានជម្លោះជាបន្តបន្ទាប់ជាមួយចិន នៅក្នុងតំបន់ Ladakh ភាគខាងជើង ហើយត្រូវបានគេមើលឃើញថាជាសារដ៏រឹងមាំមួយទៅកាន់ប្រទេសចិន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ យូរបំផុត ៤ ឆ្នាំទៀត ឥណ្ឌា នឹងមានអាវុធល្បឿនលឿនជាងសំឡេង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


