ព័ត៌មានអន្ដរជាតិ
បើកប្រទេសទទួលភ្ញៀវទេសចរថ្ងៃនេះ ថៃ ព្រមានប្រជាជនកុំផឹកគ្រឿងស្រវឹងតាមទីសាធារណៈផ្ដេសផ្ដាស
លេខាធិការអចិន្ត្រៃយ៍ផ្នែកសុខភាពសាធារណៈថៃលោកវេជ្ជបណ្ឌិត Kiattiphum Wongrajit បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រជាជនថៃគួរតែប្រុងប្រយ័ត្ន និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់វិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ជាពិសេសនៅដែលប្រទេសនេះបានបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញ ។

លោកបាននិយាយថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ បានកត់សម្គាល់ដល់ខេត្តចំនួន ១៧ ដែលជាតំបន់សាកល្បងទេសចរណ៍ ដែលក្នុងនោះខេត្តចំនួន ៤ ដូចជាខេត្ត Krabi ខេត្ត Phang Nga ខេត្តភូកេត ក៏ដូចជាទីក្រុងបាងកក ត្រូវបានបើកឡើងវិញទាំងស្រុង ។
លោកបាននិយាយថា “ប្រជាពលរដ្ឋគួរចៀសវាងការពិសាគ្រឿងស្រវឹងនៅតាមទីសាធារណៈ ព្រោះអាចជាការធ្វេសប្រហែស ។ ប្រជាពលរដ្ឋគួរតែគោរពតាមវិធានការទប់ស្កាត់ការឆ្លងមេរោគ ដូចជារក្សាគម្លាត លាងដៃឲ្យបានទៀងទាត់ និងពាក់ម៉ាស់ បើទោះជាមនុស្សភាគច្រើនបានទទួលការចាក់វ៉ាក់សាំងពេញលេញក៏ដោយ” ។

លោកបញ្ជាក់ថា “ទន្ទឹមនឹងនោះ ប្រតិបត្តិករទីកន្លែងនានាគួរតែប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវគោលការណ៍កំណត់ គ្មានកូវីដ ដើម្បីធានាថាមិនមានការឆ្លងមេរោគ” ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះ ភោជនីយដ្ឋាននានាត្រូវបានអនុញ្ញាតឲ្យបម្រើភេសជ្ជៈមានជាតិអាល់កុលរហូតដល់ម៉ោង ៩ យប់ ខណៈកន្លែងកម្សាន្ត ហាងស្រា បារ និងហាងខារ៉ាអូខេ នឹងត្រូវបើកវិញក្នុងដំណាក់កាលបន្ទាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ ថៃ រកវិធីតភ្ជាប់ជាមួយផ្លូវដែក ឡាវ-ចិន ទាញភ្ញៀវទេសចរចូលប្រទេស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន