ព័ត៌មានអន្ដរជាតិ
ថៃ រកវិធីតភ្ជាប់ជាមួយផ្លូវដែក ឡាវ-ចិន ទាញភ្ញៀវទេសចរចូលប្រទេស
រដ្ឋាភិបាលថៃបាននិយាយថា ខ្លួនកំពុងស្វែងរកមធ្យោបាយតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិន ជាមួយនឹងផ្លូវដែកឡាវ-ចិន ។
មន្ត្រីជាន់ខ្ពស់ថៃម្នាក់បាននិយាយកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលរបស់លោកត្រូវតែស្វែងរកមធ្យោបាយតភ្ជាប់ផ្លូវដែករបស់ថៃ ជាមួយនឹងផ្លូវដែកឡាវ-ចិនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិននៅក្នុងប្រទេសឡាវ ។
ទោះបីជាការពិតដែលថា វឌ្ឍនភាពនៃគម្រោងផ្លូវដែកល្បឿនលឿនចិន-ថៃបានធ្លាក់ចុះក៏ដោយ ក៏វាអាចទៅរួចដែលថា ផែនការវិភាគសេដ្ឋកិច្ចនឹងមានអាទិភាពក្នុងការសាងសង់គម្រោងដើម្បីភ្ជាប់ខេត្ត Nong Khai របស់ប្រទេសថៃជាមួយរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ឆ្លងកាត់ផ្លូវដែកឡាវ-ចិន ។
គំនិតផ្តួចផ្តើមនេះនឹងលើកទឹកចិត្តឲ្យភ្ញៀវមកពីប្រទេសចិនមកទស្សនាប្រទេសឡាវ ថៃ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដោយរថភ្លើងល្បឿនលឿន ។
ជាមួយគ្នានេះ អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ Rachada Dhnadirek បាននិយាយកាលពីពេលថ្មីៗនេះថា នាយករដ្ឋមន្ត្រីថៃ Prayuth Chan-Ocha មានចំណាប់អារម្មណ៍ជាពិសេសចំពោះគម្រោងផ្លូវដែកឡាវ-ចិន ហើយមានក្តីរំភើបចំពោះការរៀបចំបើកដំណើរការផ្លូវដែកដែលគ្រោងនឹងបើកដំណើរការនៅខែធ្នូ ឆ្នាំនេះ ។
គួរបញ្ជាក់ថា ការសាងសង់ផ្លូវដែកឡាវ-ចិន តភ្ជាប់ពីរដ្ឋធានីវៀងចន្ទន៍ឡាវ ទៅកាន់ព្រំដែនចិនក្នុងចម្ងាយ ៤២៧ គីឡូម៉ែត្រ បានចាប់ផ្តើមក្នុងខែធ្នូ ឆ្នាំ ២០១៦ ដោយតភ្ជាប់ខេត្តចំនួន ៥ រួមមាន ខេត្ត Luang Namtha ខេត្ត Oudomxay ខេត្ត Luang Prabang ខេត្តវៀងចន្ទន៍ និងរាជធានីវៀងច័ន្ទ ខណៈផ្លូវរថភ្លើងប្រវត្តិសាស្ត្រមួយនេះគ្រោងនឹងបើកដំណើរការនៅថ្ងៃទី ២ ខែធ្នូ ពោលក្នុងការប្រារព្ធទិវាជាតិឡាវ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ មុនផ្ទុះកូវីដ ថៃ កើបលុយពីទេសចរ ចិន ជាង ១៦ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


