ព័ត៌មានអន្ដរជាតិ
កុមារតូចដែលទាហានអាមេរិកទទួលឯរបងព្រលានយន្តហោះកាប៊ុលនៅតែមិនដឹងនៅទីណា
កុមារតូចដែលត្រូវគ្រួសារបានហុចទៅឲ្យទាហានអាមេរិកក្នុងពេលកំពុងមានភាពវឹកវរនៅព្រលានយន្តហោះកាប៊ុល ក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីខែសីហារហូតដល់ពេលនេះនៅតែកំពុងបាត់ខ្លួន។
លោក Mirza Ali Ahmadi និងភរិយាឈ្មោះ Suraya ព្រមទាំងកូន៥នាក់កាលពីថ្ងៃទី១៩ ខែសីហា បានស្ថិតនៅក្នុងភាពវឹកវរនៃហ្វូងមនុស្សច្រើនខាងក្រៅច្រកទ្វារចូលព្រលានយន្តហោះកាប៊ុល ក្នុងប្រទេសអាហ្វហ្គានីស្ថានដើម្បីជម្លៀសខ្លួនចេញ។ ពេលនោះ ទាហានអាមេរិកដនៅផ្នែករបងម្ខាងបានសួរថា តើពួកគាត់ត្រូវការជួយទេ។

ដោយសារភ័យខ្លាចកុមារអាយុ២ខែឈ្មោះ Sohail បុក ឬប៉ះទង្គិចបណ្តាលឲ្យគ្រោះថ្នាក់ ពួកគាត់បានហុចកូនពៅទៅឲ្យទាហាន ដោយគិតថា ពួកគេនឹងបានឆ្លងរបងទៅយកកូនវិញឆាប់ដែលពេលនោះមានចម្ងាយពីគ្នាតែ៥ម៉ែត្រ។
ប៉ុន្តែភ្លាមនោះ Mirza Ali បាននិយាយថា តាលីបង់បានចាប់ផ្តើមរុញច្រានហ្វូងមនុស្សរាប់រយនាក់ឲ្យថយក្រោយវិញ។ ក្រុមគ្រួសារបានចំណាយពេលជាងកន្លះម៉ោងទើបអាចឆ្លងរបងទៅផ្នែកម្ខាងបាន។ នៅពេលពួកគេទៅដល់ខាងក្នុង ពួកគេរកមិនឃើញកូន Sohail ទេ។
លោក Mirza Ali ដែលធ្វើការជាសន្តិសុខនៅស្ថានទូតអាមេរិករយៈពេល១០ឆ្នាំបានចាប់ផ្តើមសាកសួរមនុស្ស និងមន្ត្រីគ្រប់ទីកន្លែងអំពីកូនតូច។ លោកនិយាយថា មេយោធាម្នាក់ប្រាប់ថា ព្រលានយន្តហោះគ្រោះថ្នាក់ណាស់សម្រាប់កុមារតូច និងថា ប្រហែលជាគេយកទៅទុកកន្លែងពិសេសសម្រាប់កុមារហើយមើលទៅ។ ប៉ុន្តែនៅពេលពួកគាត់ទៅដល់កន្លែងពិសេសនោះ ក៏អត់ឃើញ។
លោក Mirza Ali បាននិយាយដោយមានអ្នកបកប្រែថា ៖«មេយោធាម្នាក់នោះបានដើរជាមួយខ្ញុំនៅព្រលានយន្តហោះដើម្បីរកគ្រប់ទីកន្លែង»។ លោកនិយាយថា លោកមិនបានស្គាល់ឈ្មោះមេយោធាម្នាក់នោះទេ ពីព្រោះលោកអត់ចេះនិយាយភាសាអង់គ្លេស ហើយមានតែអ្នកស្គាល់អាហ្វហ្គានីស្ថានពីស្ថានទូតជួយក្នុងការទំនាក់ទំនង។
លោកនិយាយថា ៖«ខ្ញុំបានសួរមនុស្សជាង២០នាក់។ គ្រប់មន្ត្រី យោធា ឬជនស៊ីវិល ខ្ញុំបានដើរសួរអស់ហើយរកកូនខ្ញុំ»។ មន្ត្រីនិយាយថា គាត់បាននិយាយថា Sohail ប្រហែលជាត្រូវបានគេជម្លៀសចេញទៅហើយ។ «ពួកគាត់និយាយថា យើងមិនមានធន់ធនដើម្បីរក្សាកូននៅទីនេះទេ»។

លោក Mirza Ali អាយុ៣៥ឆ្នាំ និងប្រពន្ធ Suraya អាយុ៣២ឆ្នាំ មានកូន៤នាក់នៅជាប់ជាមួយគឺអាយុ១៧ឆ្នាំ ៩ឆ្នាំ ៦ឆ្នាំ និង៣ឆ្នាំ បានឡើងយន្តហោះចម្លៀសចេញទៅកាន់ប្រទេសកាតារ ហើយបន្ទាប់មកទៅប្រទេសអាល្លឺម៉ង់ និងចុងក្រោយបានទៅដល់សហរដ្ឋអាមេរិក។ គ្រួសារឥឡូវនេះស្ថិតនៅ Fort Bliss ក្នុងរដ្ឋតិចសាស ជាមួយជនជាតិអាហ្វហ្គានីស្ថានផ្សេងទៀត។
លោក Mirza Ali និយាយថា ចាប់តាំងពីបាត់កូនពៅតូចនោះមក មានមនុស្សជាច្រើន មានទាំងបុគ្គលិកសប្បុរសធម៌ មន្ត្រីអាមេរិកបានជួរនាំលោកពីកូន Sohail ហើយពួកគេសន្យាជួយរកអស់ពីលទ្ធភាព ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃអត់មានដំណឹងអ្វីសោះ៕
ប្រែវសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


