ព័ត៌មានអន្ដរជាតិ
៧នាក់ស្លាប់ ដោយសារជំនន់ទឹកភ្លៀងនៅភាគខាងត្បូងប្រទេសថៃ
ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅភាគខាងត្បូងប្រទេសថៃ ត្រូវគេរាយការដំបូង គឺមានចំនួន ៧នាក់ ខណៈលំនៅឋានរាប់សែនខ្នង ក្នុងខេត្ត ៩ ដែលរងគ្រោះធ្ងន់ធ្ងរបំផុត បានលិចលង់ដោយទឹកជំនន់។ នេះបើយោងតាមរបាយការណ៍បឋមនាយកដ្ឋានគ្រប់គ្រង និងការពារគ្រោះមហន្តរាយប្រទេសថៃ DDPM។

យោងតាមរបាយការណ៍ដដែល ៤នាក់ ក្នុងចំណោមអ្នកស្លាប់ ៧នាក់ គឺស្ថិតក្នុងខេត្ត Nakhon Si Thammarat ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ពោលចាប់តាំងពីភ្លៀងបង្អុលធ្លាក់យ៉ាងខ្លាំងកាលពីថ្ងៃ ២៥ វិច្ឆិកា រហូតមកទល់និងពេលនេះ។
លោក Pithakpol Boonyamalik មន្ត្រីអធិការកិច្ចនៃក្រសូងសុខភាពសាធារណៈប្រទេសថៃ បាននិយាយថា ពិតណាស់ខេត្តភាគខាងត្បូង គឺរងគ្រោះធ្ងន់ធ្ងរខ្លាំង ប៉ុន្តែពេលនេះស្ថានភាពទឹកជំនន់ ចាប់ផ្តើមមានស្ថិរភាព ខណៈការខូតខាតទ្រព្យសម្បត្តិ និងការឆ្លើយតបបន្ទាប់ ត្រូវបានចាប់ផ្តើមសម្រាប់ជួយដល់ពលរដ្ឋរងគ្រោះ។ លោកថា ការស្តារហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគមន៍ ពិសេសលំនៅឋានពលរដ្ឋ នឹងត្រូវធ្វើចន្លោះ ៣-៤ ថ្ងៃក្រោយទឹកស្រក់វិញ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


