Connect with us

ព័ត៌មានអន្ដរជាតិ

Update៖ រថយន្តបើកបុករះក្បួនដង្ហែនៅអាមេរិក ស្លាប់៥នាក់ របួសជាង៤០នាក់

បានផុស

នៅ

ប៉ូលិសបាននិយាយថា មនុស្សចំនួន៥នាក់បានស្លាប់ និងជាង៤០នាក់រងរបួស បន្ទាប់ពីរថយន្តមួយគ្រឿង បើកបុករះក្បួនដង្ហែមួយក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូដែលបានបង្ហោះតាមអ៊ីនធើណិតបានបង្ហាញពីរថយន្តប្រភេទ SUV ពណ៌ក្រហមមួយគ្រឿង បើកបរឆ្លងកាត់ក្បួនដង្ហែពិធីបុណ្យណូអែលនៅក្នុងទីក្រុង Waukesha នៅម៉ោងប្រហែល១៦:៤០ (ម៉ោងក្នុងស្រុក)។

មេប៉ូលិស Dan Thompson និយាយថា រថយន្តបានបុកមនុស្សរាប់សិបនាក់ រួមទាំងកុមារផងដែរហើយពេលនេះ មនុស្ស​ម្នាក់ត្រូវបាននាំខ្លួនទៅ​ឃុំឃាំង។

មនុស្សពេញវ័យចំនួន១១នាក់ និងកុមារ១២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីហេតុការណ៍នេះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រី​និយាយ​ថា ឧប្បត្តិហេតុ​នេះ​មិន​ទំនង​ជា​អំពើ​ភេរវកម្ម​ទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ បើករថយន្តបំបុកក្បួនដង្ហែ ស្លាប់និងរបួសមនុស្សច្រើននាក់នៅ អាមេរិក (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម