ព័ត៌មានអន្ដរជាតិ
ចិន បាញ់បង្ហោះផ្កាយរណបថ្មី សម្រាប់អង្កេតផែនដី
ចិន បានបាញ់បង្ហោះផ្កាយរណបអង្កេតផែនដីថ្មីមួយ ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យ នៃប្រទេស នៅព្រឹកថ្ងៃអង្គារនេះ។

ផ្កាយរណប Gaofen-3 02 ត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត Long March-4C នៅម៉ោង ៧:៤៥ ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានចូលទៅក្នុងគន្លង ដែលបានគ្រោងទុកដោយជោគជ័យ។
ផ្កាយរណបនេះ នឹងដំណើរការក្នុងគន្លងព្រះអាទិត្យក្នុងពេលដំណាលគ្នានៅរយៈកម្ពស់ ៧៥៥ គីឡូម៉ែត្រ ហើយនឹងត្រូវបានភ្ជាប់ជាមួយផ្កាយរណប Gaofen-3 ដែលធ្វើដំណើរជុំវិញគន្លង ដើម្បីបង្កើតជាក្រុមផ្កាយរណបរ៉ាដាដីគោក។ វានឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពត្រួតពិនិត្យ នៃការសង្កេតនាវាសមុទ្រ ក៏ដូចជាការតាមដានភាពអាសន្ននៅសមុទ្រ និងបរិស្ថានធម្មជាតិនៅលើគោក។
ជាពិសេស វានឹងបម្រើដល់វិស័យការពារ និងកាត់បន្ថយគ្រោះមហន្តរាយសមុទ្រ ការត្រួតពិនិត្យបរិស្ថានសមុទ្រថាមវន្ត ការការពារបរិស្ថាន ការអភិរក្សទឹក កសិកម្ម និងឧតុនិយម។

ផ្កាយរណប Gaofen-3 02 ត្រូវបានបង្កើតឡើងដោយបណ្ឌិត្យសភា បច្ចេកវិទ្យាអវកាសចិន និងរ៉ុកកែតដឹកជញ្ជូនដោយ Shanghai Academy of Spaceflight Technology ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះ គឺជាបេសកកម្មលើកទី ៣៩៨ សម្រាប់រ៉ុកកែតនាវាផ្ទុកយន្តហោះស៊េរី Long March ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តាលីបង់ ថា មានតែ ចិន ទេ ដែលអាចជួយកសាង អាហ្វហ្គានីស្ថាន ឡើងវិញបាន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


