ព័ត៌មានអន្ដរជាតិ
WHO បញ្ជាក់៖ វ៉ាក់សាំងអាចកាត់បន្ថយការឆ្លងកូវីដ៤០%ប៉ុណ្ណោះ មិនត្រូវភ្លេចការពារខ្លួន
កាលពីថ្ងៃពុធ ទី២៤ ខែវិច្ឆិកានេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ហើយថា វ៉ាក់សាំងអាចកាត់បន្ថយការឆ្លងកូវីដ-១៩ជាពិសេសវីរុសបំប្លែងឆ្លងលឿន Delta បានប្រហែលជា៤០%ប៉ុណ្ណោះ និងបានព្រមានថា អ្នកចាក់វ៉ាក់សាំងរួចមិនត្រូវមានអារម្មណ៍សុវត្ថិភាពទាំងស្រុងឡើយ។
អគ្គលេខាធិការអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា មនុស្សដែលបានចាក់វ៉ាក់សាំងជាច្រើនកំពុងគិតខុសពីការចាក់វ៉ាក់សាំងលែងធ្វើឲ្យពួកគេត្រូវការប្រុងប្រយ័ត្នទៀតហើយ។

លោក Tedros ទទួចថា អ្នកចាក់វ៉ាក់សាំងគ្រប់ដូសត្រូវតែប្រកាន់ភ្ជាប់វិធានការការពារដដែលដើម្បីជៀសវាងការឆ្លងវីរុសកូវីដ។ ចំពោះវីរុសបំប្លែងខ្លួនឆ្លងលឿនរហ័ស Delta គឺវ៉ាក់សាំងមិនមានប្រសិទ្ធភាពប្រឆាំងខ្ពស់នោះទេ។
លោក Tedros មានប្រសាសន៍ថា ៖«យើងបារម្ភអំពីអារម្មណ៍ខុសពីសុវត្ថិភាពដែលវ៉ាក់សាំងបញ្ចប់កូវីដ-១៩ ហើយប្រជាជនដែលបានចាក់វ៉ាក់លែងត្រូវការវិធានការការពារខ្លួនផ្សេងៗទៀត។ វ៉ាក់សាំងអាចរក្សាជីវិតបាន ប៉ុន្តែពួកគេមិនអាចការពារពីការចម្លងបានទាំងស្រុងនោះទេ»។
លោកបន្តថា ៖«ទិន្នន័យបានបង្ហាញថា មុនពេលវីរុសបំប្លែង Delta មកដល់ វ៉ាក់សាំងអាចកាត់បន្ថយការឆ្លងបានប្រហែលជា៦០%។ ពេល Delta រាតត្បាតឡើង ប្រសិទ្ធភាពវ៉ាក់សាំងការពារមិនឲ្យឆ្លងបានធ្លាក់មកសល់ប្រហែលជា៤០%ប៉ុណ្ណោះ»។
វីរុសបំប្លែងខ្លួន Delta ឥឡូវនេះនៅតែកំពុងគ្របដណ្តប់ទូទាំងពិភពលោកដដែរ។
លោក Tedros បានបញ្ជាក់ថា ៖«ប្រសិនបើអ្នកបានចាក់វ៉ាក់សាំងរួចហើយ អ្នកមានហានិភ័យទាបខ្លាំងដែលបណ្តាលឲ្យឈឺធ្ងន់ និងស្លាប់ ប៉ុន្តែអ្នកនៅតែប្រឈមហានិភ័យនៃការឆ្លងកូវីដ និងចម្លងទៅអ្នកដទៃដដែល»។
«យើងមិនអាចនិយាយចំណុចនេះឲ្យច្បាស់គ្រប់គ្រាន់នោះទេ បើទោះជាអ្នកចាក់វ៉ាក់សាំងរួច អ្នកត្រូវតែកុំធ្វេសប្រហែស បន្តការពារខ្លួនកុំឲ្យឆ្លង និងចម្លងទៅអ្នកដទៃ»។ លោកបានបញ្ជាក់ និងបន្ថែមថា អ្នកត្រូវពាក់ម៉ាស់ រក្សាគម្លាតសង្គម ជៀសវាងទៅកន្លែងមនុស្សច្រើន និងជួបជុំនៅខាងក្រៅ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


