ព័ត៌មានអន្ដរជាតិ
WHO ប្រកាស វីរុសបំប្លែងថ្មីជាក្តីព្រួយបារម្ភ និងដាក់ឈ្មោះ Omicron
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា វីរុសបំប្លែងខ្លួនថ្មីជាក្តីព្រួយបារម្ភ ហើយដាក់ឈ្មោះឲ្យថា Omicron។

WHO និយាយថា វីរុសនេះមានបម្រែបម្រួលមួយចំនួនធំ ហើយភស្តុតាងដំបូងបានបង្ហាញពីការកើនឡើងហានិភ័យនៃការឆ្លងឡើងវិញ។
វាត្រូវបានរាយការណ៍ជាលើកដំបូងទៅកាន់ WHO ពីប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី២៤ខែវិច្ឆិកា ហើយក៏ត្រូវបានរកឃើញផងដែរនៅក្នុងប្រទេស បុតស្វាណា ទីក្រុងហុងកុង និងប្រទេសអ៊ីស្រាអែល។

ឥឡូវនេះ ប្រទេសមួយចំនួនបានសម្រេចចិត្តហាមឃាត់ ឬរឹតបន្តឹងការធ្វើដំណើរទៅ និងមកពីអាហ្វ្រិកខាងត្បូង។
កាលពីថ្ងៃសុក្រ WHO និយាយថា ចំនួនករណីឆ្លងនៃវីរុសបំប្លែងខ្លួនដែលមានឈ្មោះដំបូងថា B.1.1.529 មួយនេះ ហាក់ដូចជាកំពុងកើនឡើង ស្ទើរតែនៅក្នុងគ្រប់ខេត្តទាំងអស់របស់ប្រទេសអាហ្វ្រិកខាងត្បូង។

ការឆ្លងមេរោគ B.1.1.529 ដែលគេដឹងដំបូងបំផុត គឺបានមកពីសំណាកដែលប្រមូលកាលពីថ្ងៃទី៩ខែវិច្ឆិកា។
ស្របពេលជាមួយគ្នានោះដែរ WHO និយាយថា វានឹងចំណាយពេលពីរបីសប្តាហ៍ដើម្បីស្វែងយល់អំពីផលប៉ះពាល់នៃវីរុសបំប្លែងថ្មីនេះ ខណៈអ្នកវិទ្យាសាស្ត្រកំពុងធ្វើការដើម្បីកំណត់ថាតើវាឆ្លងសាហាវកម្រិតណា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ វីរុសកូវីដបំប្លែងខ្លួនមហាគ្រោះថ្នាក់ឆ្លងតាមខ្យល់ ចូលដល់ហុងកុងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


