Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិភ័យឆាបឆេះអគារជប៉ុន មនុស្សជាង ២០នាក់ គ្មានសង្ឃឹមរស់ (មានវីដេអូ)

បានផុស

នៅ

នៅទីក្រុង Osaka ភាគខាងលិចប្រទេសជប៉ុន ក្រុមជួយសង្គ្រោះកំពុងធ្វើការដើម្បីពន្លត់អគ្គិភ័យ ដែលបានបណ្តាលឲ្យមនុស្ស២៨នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។ ពួកគេភាគច្រើន មិនមានសង្ឃឹមរស់ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកពន្លត់អគ្គិភ័យរាប់សិបនាក់ ត្រូវបានទូរសព្ទហៅទៅកាន់អគារមួយក្នុងសង្កាត់ Kita នៃទីក្រុង Osaka។ អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​ជាន់​ទី​៤ ​មុន​ម៉ោង​១០​និង​៣០​នាទី​ព្រឹកថ្ងៃសុក្រនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ពេល​នេះ ​អគ្គិភ័យត្រូវ​បានពន្លត់​ហើយ​។ នៅ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​អំពី​អ្វី​ដែល​បង្កឲ្យមានភ្លើងឆាបឆេះទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ អគ្គិភ័យកំពុងឆាបឆេះ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ហុងកុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម