ព័ត៌មានអន្ដរជាតិ
ទូតរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានដួលរលំប្រចាំ UN បានលាឈប់
អង្គការសហប្រជាជាតិ (UN) បាននិយាយថា ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានដែលតែងតាំងដោយរដ្ឋាភិបាលរំលំបានលាឈប់ពីតួនាទីនៅអង្គការសហប្រជាជាតិហើយ។
លោក Ghulam Isaczai បានលាឈប់ពីតួនាទីកាលពីថ្ងៃទី១៥ ខែធ្នូ។ នេះបើយោងតាមលិខិតមួយដែលជំនួយការអង្គការសហប្រជាជាតិលោក Farhan Haq បានផ្តល់ឲ្យទីភ្នាក់ងារសារព័ត៌មាន AFP។

មន្ត្រីទូតបាននិយាយថា ជាមួយនឹងអាហ្វហ្គានីស្ថានស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីតាលីបង់កាន់កាប់អំណាចកាលពីខែសីហា បេសកកម្មរបស់ប្រទេសនេះនៅអង្គការសហប្រជាជាតិបានជួបបញ្ហាក្នុងការបន្តប្រតិបត្តិការ។
កាលពីថ្ងៃទី១៤ ខែកញ្ញា លោក Isaczai បានស្នើសុំ UN ជាផ្លូវការដើម្បីបញ្ជាក់ថា លោកនៅតែបន្តតួនាទីជាឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានដដែល។ នៅចុងខែនោះ តាលីបង់បានស្នើទៅ UN ជាផ្លូវការដើម្បីដាក់លោក Suhail Shaheen អតីតអ្នកនាំពាក្យរដ្ឋាភិបាលជាឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានថ្មីប្រចាំ UN ដើម្បីជំនួសលោក Isaczai។
លោក Isaczai បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាកាលពីខែវិច្ឆិកាដែលលោកបានរិះគន់ដោយបើកចំហចំពោះក្រុមឥស្លាមជ្រុលនិយមតាលីបង់ដែលកាន់កាប់អំណាចនៅអាហ្វហ្គានីស្ថាន។
ប៉ុន្តែកាលពីដើមខែធ្នូនេះ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយដែលពន្យារពេលគ្មានកាលកំណត់ចំពោះការស្នើសុំរបស់តាលីបង់ដើម្បីទទួលបានអាសនៈតំណាងប្រទេសអាហ្វហ្គានីស្ថាន។
ប្រការនោះបានធ្វើឲ្យតាលីបង់រិះគន់យ៉ាងខ្លាំងចំពោះបរាជ័យរបស់ UN ដើម្បីសម្រេចលើបញ្ហានេះ ដោយនិយាយថា អង្គការសហប្រជាជាតិមិនអើពើលើសិទ្ធិរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


