ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងទិញវ៉ាក់សាំងរាប់លានដូស ខណៈករណីឆ្លងកូវីដកំពុងកើនឡើងខ្លាំង
ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទ ទី ៧ ខែធ្នូ ថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទិញ និងផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ដល់មនុស្សចំនួន ៤៤ លាននាក់នៅឆ្នាំក្រោយ ខណៈប្រទេសនេះកំពុងប្រយុទ្ធនឹងរលកនៃការឆ្លងដែលអាជ្ញាធរនិយាយថាអាចគ្របដណ្ដប់លើប្រព័ន្ធវេជ្ជសាស្ត្ររបស់ខ្លួន ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Park Neung-hoo បានប្រាប់សន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលបានរៀបចំដើម្បីទិញវ៉ាក់សាំងចំនួន ២០ លានដូសពីក្រុមហ៊ុនអង់គ្លេស AstraZeneca ក្រុមហ៊ុន Pfizer និង Moderna របស់អាមេរិក និង ៤ លានដូសទៀតពីក្រុមហ៊ុន Johnson & Johnson’s Janssen ដោយគ្រប់គ្រាន់សម្រាប់មនុស្សរហូតដល់ ៣៤ លាននាក់ ។

លោកបន្ថែមថា វ៉ាក់សាំងប៉ុន្មានដូសបន្ថែមទៀតសម្រាប់មនុស្ស ១០ លាននាក់នឹងត្រូវបានផ្តល់ជូនតាមរយៈគំរោងវ៉ាក់សាំងពិភពលោករបស់អង្គការសុខភាពពិភពលោកដែលមានឈ្មោះថា COVAX ។
លោកបាននិយាយថា “ដំបូងយើងគ្រោងនឹងធានាវ៉ាក់សាំងសម្រាប់មនុស្សចំនួន ៣០ លាននាក់ ប៉ុន្តែបានសម្រេចចិត្តទិញបន្ថែមទៀត ព្រោះថាមានភាពមិនប្រាកដប្រជាចំពោះជោគជ័យនៃវ៉ាក់សាំង ក៏ដូចជាការបញ្ជាទិញទុកមុនរបស់បណ្ដាប្រទេសនានាលើពិភពលោក” ។

ការដឹកបញ្ជូនវ៉ាក់សាំងនឹងចាប់ផ្តើមមិនយូរជាងខែមីនានោះទេ ប៉ុន្តែអាជ្ញាធរនឹងសង្កេតមើលថាតើវ៉ាក់សាំងទាំងនេះដំណើរការយ៉ាងដូចម្តេចនៅក្នុងប្រទេសផ្សេងទៀតអស់រយៈពេលជាច្រើនខែដើម្បីធានាសុវត្ថិភាព ខណៈការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទំនងជាចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំក្រោយ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣៨,៧៥៥ ករណី និងមានអ្នកស្លាប់ចំនួន ៥៥២ នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ២៩,៦៥០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ លម្អិតអំពីវ៉ាក់សាំងធំៗទាំង ៤ ដែលជាក្តីសង្ឃឹមរបស់ពិភពលោក យកឈ្នះជំងឺកូវីដ ១៩
ចុចអាន ៖ មកដឹងយន្តហោះចម្បាំងទំនើបៗស្ថិតក្នុងបញ្ជីកំពូលទាំង ១០ លើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


