ព័ត៌មានអន្ដរជាតិ
ដឹងទេមាន វីរុសកូវីដបំប្លែងខ្លួន ប៉ុន្មានទម្រង់លេចចេញមកក្នុងឆ្នាំ ២០២១ នេះ
រហូតមកដល់ពេលនេះវីរុសកូវីដ ១៩ នៅតែបន្តរីករាលដាលលើប្រទេសស្ទើរតែទូទាំងពិភពលោក ចាប់តាំងពីវាបានផ្ទុះឡើងកាលពីចុងឆ្នាំ ២០១៩ ។

ទន្ទឹមនោះក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះកូវីដមិនបានថមថយឥទ្ធិពលចម្លងរបស់វានោះទេ ហើយថែមទាំងលេចឡើងទម្រង់ថ្មីៗជាច្រើនទៀតគួរឲ្យព្រួយបារម្ភ ។ ការបម្រែបម្រួលនៃវីរុសកូវីដថ្មីៗនេះត្រូវបានអ្នកជំនាញសុខាភិបាលឲ្យឈ្មោះថា “វីរុសកូវីដបំប្លែងខ្លួន” ។
គ្រាន់តែវីរុសកូវីដបំប្លែងខ្លួនដែលពិភពលោកត្រូវប្រឈមមុខកាលពីឆ្នាំ ២០២០ មានរហូតទៅដល់ ៨ ទម្រង់ឯណោះក្នុងនោះមានដូចជា វីរុសបំប្លែងខ្លួន Alpha, Belta, Gamma, Delta, Eta, Iota, Kappa និងវីរុសបំប្លែងខ្លួន Lambda ជាដើម ។

ចំណែកក្នុងឆ្នាំ ២០២១ នេះវិញវីរុសបំប្លែងខ្លួនថ្មីៗនៅតែអុកឡុកពិភពលោកក្នុងនោះមានដូចជាវីរុសបំប្លែងខ្លួន Omicron និង Omicron-Like ដែលឆ្លងសាហាវ និងរហ័ស ក៏ដូចជាធន់នឹងវ៉ាក់សាំងជាងវីរុសំប្លែងខ្លួន Delta ទៅទៀត ។
Omicron ត្រូវបានរកឃើញជាលើកដំបូងនៅអាហ្វ្រិកខាងត្បូង ហើយបានរាយការណ៍ទៅកាន់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ។ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ WHO បានកំណត់វីរុសប្រភេទ B.1.1.529 ជាវីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភ ហើយដាក់ឈ្មោះវាថា “Omicron” ដែលជាអក្សរទី ១៥ នៅក្នុងតួអក្ខរក្រិក ។

ចំណែករោគសញ្ញារបស់ Omicron មានដូចជា ឡើងកម្ដៅ, ឈឺបំពង់ក, ក្អកស្ងួត, អស់កម្លាំង, កណ្តាស់, ជីពចរលោតញាប់, ឈឺក្បាល, បែកញើសពេលយប់ និងឈឺសាច់ដុំ ។
ចុងក្រោយគឺវីរុសបំប្លែងខ្លួន Omicron-Like ។ អាជ្ញាធររដ្ឋ Queensland របស់ប្រទេសអូស្ត្រាលីបានរកឃើញវីរុសកូវីដបំប្លែងខ្លួន Omicron ពូជថ្មីមួយនេះនៅក្នុងអ្នកដំណើរម្នាក់ដែលបានមកពីអាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ ។

ពូជថ្មីនេះមានការវិវត្តហ្សែនប្រហែលពាក់កណ្តាល ឬ ១៤ នៃវីរុសកូវីដបំប្លែងខ្លួន Omicron ប្រភេទដើម ដែលមានការវិវត្តហ្សែនជាង ៣០ ហើយមិនអាចត្រូវបានរកឃើញជាមួយនឹងការពិនិត្យធម្មតានោះទេ ។
គួរបញ្ជាក់ថា ចាប់តាំងពីវីរុសបំប្លែងខ្លួន Omicron ផ្ទុះឡើង ប្រទេសភាគច្រើននៅលើពិភពលោកបានរឹតត្បិត និងរឹតបន្តឹងអ្នកដំណើរមកពីប្រទេសអាហ្វ្រិកដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នកជំនាញអះអាងថា វ៉ាក់សាំងកូវីដនៅតែអាចការពារការឈឺធ្ងន់ធ្ងរ និងការស្លាប់ពី Omicron បាន ៕
អត្ថបទ ៖ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


