ព័ត៌មានអន្ដរជាតិ
ប្រទេស អាស៊ាន ចំនួន ៣ កត់ត្រាករណីគ្រោះថ្នាក់ចរាចរណ៍ថ្ងៃឆ្លងឆ្នាំ ស្លាប់ជាង ១០០ នាក់
ប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន ៣ ក្នុងនោះមាន កម្ពុជា ថៃ វៀតណាម បានកត់ត្រាពីករណីគ្រោះថ្នាក់ចរាចរណ៍ជាច្រើន ដោយមានទាំងអ្នកស្លាប់ និងរបួសនៅថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ នេះ ។

សម្រាប់ព្រះរាជាណាចក្រកម្ពុជា មនុស្សចំនួន ១៥ នាក់បានស្លាប់ និង ២២ នាក់បានរងរបួស (របួសស្រាលចំនួន ៤ នាក់ និងរបួសធ្ងន់ចំនួន ១៨ នាក់) នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នេះ ។
ចំណែកបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយពីមជ្ឈមណ្ឌលបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ថៃបានឲ្យដឹងថា មនុស្ស ៧៣ នាក់បានស្លាប់ និង ៥៧៤ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥៧៤ លើកនៅទូទាំងប្រទេសថៃនៅថ្ងៃចូលឆ្នាំសកល ដោយសារការបើកបរក្នុងស្ថានភាពស្រវឹង ។

រីឯបើតាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍របស់វៀតណាមបានឲ្យដឹងថា នៅថ្ងៃដំបូងនៃឆ្នាំ ២០២២ មនុស្ស ១៥ នាក់បានស្លាប់ និង ១២ នាក់ផ្សេងទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសវៀតណាម ។
គួរបញ្ជាក់ថា ទិន្នន័យនេះគឺគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខណៈអ្នកស្លាប់ពីគ្រោះថ្នាក់ចរាចរណ៍សរុបក្នុងប្រទេសទាំង ៣ មានចំនួន ១០៣ នាក់ និងមានអ្នករបួស ៦០៨ នាក់ ខណៈទាំងចំនួនអ្នកស្លាប់ និងរបួសប្រទេសថៃខ្ពស់ជាងគេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


