ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ កូរ៉េខាងជើងបាញ់មីស៊ីលប្លាស្ទិកចូលសមុទ្រទាំងព្រឹក
កូរ៉េខាងជើងបានបាញ់នូវអ្វីដែលទំនងជាមីស៊ីលប្លាស្ទិកចូលសមុទ្រនាព្រឹកថ្ងៃពុធ ទី៥ ខែមករានេះដែលជាការបាញ់លើកដំបូងរបស់ទីក្រុងព្យុងយ៉ាងនាឆ្នាំថ្មី។
នៅក្នុងមួយទសវត្សរ៍ចាប់តាំងពីលោក គីម ជុងអ៊ុន កាន់អំណាច ប្រទេសកូរ៉េខាងជើងត្រូវបានគេមើលឃើញមានការរីកចម្រើនច្រើនណាស់នៅក្នុងផ្នែកបច្ចេកវិទ្យាយោធារបស់ខ្លួននៅក្នុងតម្លៃទណ្ឌកម្មអន្តរជាតិ។

អាវុធដែលទំនងជាលើកទី១ក្នុងការបាញ់នាឆ្នាំ២០២២របស់ប្រទេសអាវុធនុយក្លេអ៊ែរមួយនេះធ្វើឡើង បន្ទាប់ពីមួយឆ្នាំនៃការបាញ់សាកល្បងអាវុធខ្នាតធំ ទោះជាសេដ្ឋកិច្ចដុនដាបខ្លាំងក្នុងអន្តរកាលកូវីដ-១៩ក៏ដោយ។
យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់នូវអ្វីដែលសន្មត់ជាអាវុធមីស៊ីលប្លាស្ទិកចូលទៅក្នុងសមុទ្រភាគខាងកើតឧបទ្វីបវេលាម៉ោង៨:១០នាទីព្រឹកនេះ។
អគ្គសេនាធិការចម្រុះទីក្រុងសេអ៊ូលបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖«ចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានកំពុងធ្វើការវិភាគយ៉ាងដិតដល់សម្រាប់ព័ត៌មានលំអិតបន្ថែមទៀត»។
លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានចាត់ទុកថាជា«ការចាប់ផ្តើមដំណើរការមីស៊ីលប្លាស្ទិកដែលអាចទៅរួច»។
លោកមានប្រសាសន៍ថា ៖«វាពិតជាសោកស្តាយដែលកូរ៉េខាងជើងចេះតែបន្តបាញ់មីស៊ីលតាំងពីឆ្នាំមុនមក»។ លោកថា រដ្ឋាភិបាលជប៉ុនបានកំពុងធ្វើការវិភាគលំអិតថែមទៀតរាប់ទាំងថា តើមីស៊ីលប៉ុន្មានគ្រាប់ដែលត្រូវបានបាញ់។
នៅក្នុងឆ្នាំ២០២១កន្លងទៅ កូរ៉េខាងជើងបានអះអាងថា ខ្លួនបានបាញ់សាកល្បងប្រកបដោយជោគជ័យសម្រាប់ មីស៊ីលប្លាស្ទិកប្រភេទថ្មីមួយដំណើរការដោយនាវាមុជទឹក កាំជ្រួចមីស៊ីលចម្ងាយឆ្ងាយ អាវុធដែលដំណើរការដោយរថភ្លើង និងអ្វីដែលខ្លួនចាត់ទុកជាក្បាលគ្រាប់ដែលមានល្បឿនលឿនជាសំឡេង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ