Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង​រៀបចំ​ការ​ប្រកួត​ធ្វើ​សាច់​ឆ្កែ​ជា «អាហារ​សុខភាព​រដូវ​ក្តៅ»

បានផុស

នៅ

ថ្មីៗនេះ ប្រទេសកូរ៉េខាងជើង បានប្រារព្ធការប្រកួតធ្វើម្ហូបជាសាធារណៈនៅទីក្រុងព្យុងយ៉ាងដែល​ធ្វើ​ពី​សាច់ឆ្កែ ហើយ​ផ្សព្វផ្សាយ​ថា វាជាអាហារបែបប្រពៃណី និងផ្តល់ថាមពល​សម្រាប់​រដូវក្តៅ។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូរទស្សន៍រដ្ឋ​កូរ៉េ​ខាង​ជើង KCTV កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​ខែ​កក្កដាបានរាយការណ៍ថា ចុងភៅប្រហែល ២០០​នាក់​បានចូលរួមក្នុងព្រឹត្តិការណ៍នេះ កើន​ឡើង​ទ្វេដងពីឆ្នាំមុន នៅភោជនីយដ្ឋានទីក្រុងដ៏ពេញនិយមមួយ។ ការប្រកួតបានផ្តោតលើអ្វីដែលប្រជាជនកូរ៉េខាងជើងហៅថា «សាច់ផ្អែម» ដែលជាពាក្យមួយផ្សេងទៀតសម្រាប់សាច់ឆ្កែ។

មន្ត្រី​ក្រុង​ព្យុងយ៉ាង បានសរសើរ​​ម្ហូប​ដែល​ធ្វើ​ពី​សាច់​ឆ្កែ​​​ថាជា «ប្រភព​ថាមពល​តាម​​បែប​ប្រពៃណី​សម្រាប់​រដូវក្តៅ» ដោយបន្ថែមថា ការប្រកួតប្រជែងនេះ មានគោលបំណងកែលម្អវិធីសាស្រ្តចម្អិនអាហារ និងចែករំលែកបច្ចេកទេសធ្វើម្ហូប​ជាមួយសាធារណៈជន។ ប្រទេសកូរ៉េខាងជើងថែមទាំងបានទទួលស្គាល់ស៊ុបសាច់ឆ្កែជាបេតិកភណ្ឌវប្បធម៌អរូបិយ​របស់​ខ្លួន​ផង​ដែរ ចាប់តាំងពីឆ្នាំ​២០២២។

ទោះបីជាប្រទេសកូរ៉េខាងជើងកំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏មេដឹកនាំរបស់ខ្លួននៅតែលើកទឹកចិត្តប្រជាជន​ឲ្យ​បរិភោគ​សាច់ឆ្កែ ដោយនិយាយថា វាល្អសម្រាប់សុខភាពក្នុងអំឡុងពេលរដូវក្តៅ។ នេះ​គឺ​ខុស​គ្នា​ខ្លាំង​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​រដ្ឋាភិបាល​បាន​សម្រេច​ហាម​ឃាត់​ការ​ចិញ្ចឹម និង​លក់​សាច់​ឆ្កែ​ឲ្យ​បាន​ទាំង​ស្រុង​នៅត្រឹម​​ឆ្នាំ២០២៧​ខាង​មុខ៕

(រូបថត៖ KCNA)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម